មិននឹកស្មាន Mai Davika ស៊ូតមអាហារឱ្យរាងស្គមខ្លាំង ដើម្បីតែសម្ដែងឱ្យស័ក្តិសមនឹងតួអង្គ
ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីពេលកន្លងទៅ តារាសម្ដែងស្រី Mai Davika ត្រូវបានមហាជនអ្នកគាំទ្រផ្ទុះការជជែកវែកញែកព្រោងព្រាត បន្ទាប់ពីសម្រកទម្ងន់ចេញរូបរាងស្គមស្គាំងខ្លាំងស្ទើរសល់តែស្បែកដណ្ដប់ឆ្អឹង ដែលនាំឱ្យប៉ះពាល់ដល់ផ្លូវចិត្តនាងជាខ្លាំង រហូតដល់ថ្នាក់ត្រូវប្រឹក្សាជាមួយនឹងគ្រូពេទ្យចិត្តសាស្ត្រ។
យ៉ាងណាមិញ ថ្មីៗនេះ តារាស្រី Mai ក៏បានចេញមកទម្លាយពីមូលហេតុនៃការស្គមស្គាំងខ្លាំងរហូតនាំឱ្យនាងទទួលបានការរិះគន់ថា ៖ «នាងពិតជាតាំងចិត្តខ្លាំងណាស់ទាំងកាយ និង ចិត្ត ព្រោះចង់ក្លាយជាអ្នកសម្ដែងមួយរូបដែលមានស្នាដៃ ដោយមិនខ្វល់ពីខ្លួនឯងឡើយ ធ្វើយ៉ាងណាឱ្យតែត្រូវនឹងសាច់រឿងដែលសម្ដែង។
តួយ៉ាង ក្នុងរឿង 69 The Series ដែលបានដើរតួអ្នកបុគ្គលិកសណ្ឋាគារ ហើយត្រូវសម្រកគីឡូ តែយ៉ាងណាពេលនេះ នាងបានត្រឡប់មកជា Mai Davika ដូចដើមវិញហើយ នាងសន្យាថានឹងមិនឱ្យមានរូបរាងដូចមុនម្តងទៀតនោះទេ»៕