(វីដេអូ) មាស សុខសោភា ប្រកាសរកកូនប្រសា ស្រាប់តែអ្នកគាំទ្រជ្រួលច្របល់ហៅនាងម៉ាក់ក្មេកព្រាត
ក្មេងប្រុសជំទង់ដែលកំពូលតារាចម្រៀង មាស សុខសោភា និង ស្វាមី តែងហៅថាកូនៗពេញៗមាត់កន្លងមក ពេលនេះក្លាយជាកំលោះពេញវ័យ មានរូបរាងខ្ពស់ស្រឡះ ចំណែកមុខមាត់ក៏សង្ហាមានមន្តស្នេហ៍មិនធម្មតាទេ។
ខណៈកូនកំលោះបានធំពេញរូបពេញរាង មានសម្ពស់កម្ពរខ្ពស់ស្រឡះ អាចមានមិត្តស្រីបាន ស្រាប់តែតារាចម្រៀងស្រីដ៏ល្បីល្បាញ មាស សុខសោភា ថតវីដេអូជាមួយកូនប្រកបដោយភាពស្និទ្ធស្នាល ហើយឆ្លៀតប្រកាសរកកូនប្រសា ក្នុងន័យលេងសើចជាមួយអ្នកគាំទ្រនៅលើគណនី Tiktok។
ដោយឡែក អ្វីដែលគួរឱ្យភ្ញាក់ផ្អើល គ្រាន់តែ មាស សុខសោភា ប្រកាសថាស្វែករកកូនប្រសាភ្លាម ឃើញថាមានអ្នកលេង Tiktok ជាច្រើន បាននាំគ្នាបញ្ចេញយោបល់ក្រោមវីដេអូផុសរបស់នាងព្រោងព្រាត ដែលភាគច្រើនបានហៅនាងថា «ម៉ាក់ក្មេកៗ» ដែលនេះហាក់បញ្ជាក់ថា មានអ្នកគាំទ្រជាច្រើនចង់ធ្វើជាកូនប្រសារបស់នាង ព្រោះឃើញរូបរាងអ្នកកំលោះមុខមាត់ដូចកូនកាត់រូបនេះ សង្ហាពេក។