ទាំងសង្ហាទាំងពូកែ! តួអង្គប្រធាន ហាវឈាន គ្រុប តាមពិតជានិស្សិតផ្នែកសិល្បៈសម្ដែងនៅសាលាល្បី
ថ្មីៗនេះ អ្នកនិយមលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាបានស្គាល់មុខតួឯកប្រុសសង្ហា Liu Haoqun ដើរតួជាលោកប្រធាន លី ហាវឈាន ដែលបានចាប់ដៃគូសម្ដែងជាមួយនឹងតួឯកស្រី Jiang Shi Qi (ចាង សឺឈិ) ក្នុងរឿងភាគខ្លីៗរបស់ចិន កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។
ក្រោយពីបានទស្សនារឿងភាគខ្លីរបស់ Liu Haoqun បានថតសម្ដែង ទស្សនិកជនក៏ចាប់អារម្មណ៍ចង់ដឹងអំពីជីវិតឯកជនរបស់លោកខ្លាំងផងដែរ។ តាមពិតទៅ Liu Haoqun គឺជាតារាសម្ដែងប្រុសអាជីពម្នាក់ ធ្លាប់សម្តែងក្នុងរឿងភាគរបស់ប៉ុស្តិ៍ទូរទស្សន៍ ដូចជារឿង Princess Silver, Game Changer, My Calorie Boy ជាដើម។
លើសនេះ តារាប្រុសវ័យ ២៦ ឆ្នាំរូបនេះ ក៏ជានិស្សិតបញ្ចប់ការសិក្សាជំនាញសម្ដែង នៅសកលវិទ្យាល័យ Beijing Contemporary Music Academy ផងដែរ៕