សោកស្ដាយ! ដាំ សុភ័ក្រស៊ីនឌី បាត់បង់ម្ដាយ ចំថ្ងៃគ្រងមកុដ Miss Planet Cambodia 2023
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា បាននាំគ្នាបង្ហាញអារម្មណ៍សោកសៅជាពន់ពេក ក្រោយទទួលបានដំណឹងមរណភាពម្ដាយរបស់កញ្ញា ដាំ សុភ័ក្រស៊ីនឌី កាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៣។
រឿងដែលឈឺចាប់ និង ខូចចិត្តបំផុតសម្រាប់កញ្ញា ដាំ សុភ័ក្រស៊ីនឌី គឺនាងត្រូវបាត់បង់អ្នកម្ដាយជាទីគោរពស្រឡាញ់បំផុត ចំថ្ងៃនាងគ្រងមកុដ Miss Planet Cambodia 2023 ដែលនាងត្រូវលុបចោលពិធីជប់លៀងជួបជុំអ្នកគាំទ្រយ៉ាងតក់ក្រហល់។
ស្របពេលដែលរឿងឈឺចាប់បាត់បង់ម្ដាយ និង រឿងទទួលតំណែងថ្មីចៃដន្យបានកើតឡើងក្នុងថ្ងៃតែមួយ កញ្ញា ដាំ សុភ័ក្រស៊ីនឌី បានបង្ហោះសារវែងអន្លាយលើគណនីហ្វេសប៊ុកទាំងក្ដុកក្ដួលថា ៖ «មនុស្សស្រីដែលស្អាត ឆ្លាត ពូកែ និង រឹងមាំរបស់ខ្ញុំគឺ ម្នាក់នេះ ការពិតទៅ ថ្ងៃនេះគឺជាថ្ងៃដែលកូនគ្រងមកុដថ្មីតំណាងឱ្យកម្ពុជា ហេតុអីម៉ាក់មិនចាំមើលសិន ក្រែងម៉ាក់តែងតែចូលចិត្តមើលកូនតែងខ្លួនស្អាតៗ ពាក់ឈុតស្អាតៗ ហើយ save រូបដាក់ក្នុងទូរស័ព្ទម៉ាក់ទុកមើល មើលតែម៉ាក់តែងតែញញឹមបិតមាត់មិនជិតទេ ពេលគេសរសើរថា ម៉ាក់ប៊ុនថា មានកូនស្រីស្អាតម្ល៉េះ កូនមានមោទកភាពណាស់ដែលកើតក្នុងមួយជាតិនេះ មានសំណាងណាស់ដែលមានម៉ាក់ជាម៉ាក់របស់កូនៗ ល្អណាស់ មិនដែលឱ្យកូនស្គាល់ទុក្ខទេ ឥលូវនេះសូមអ្នកម្តាយទៅឱ្យស្ងប់សុខចុះ អ្នកម្តាយលែងឈឺចាប់អ្វីទាំងអស់ ប៉ា និងកូនៗ នៅទីនេះចងចាំម៉ាក់ជានិច្ច»៕