ច្បាស់ហើយ! Gyspy និង សង្សារបរទេស នឹងត្រៀមចូលរោងការចុងខែកញ្ញានេះ
ជារឿយៗ មហាជនតែងតែបានឃើញពីភាពផ្អែមល្ហែមស្ទើរតែមិនលស់ថ្ងៃ ពីគូស្នេហ៍តារាសម្ដែងស្រីថៃ Gypsy Keerati និងគូសង្សារ ដែលជាជនជាតិបរទេសរបស់នាងនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាម។ ក្នុងនោះ បន្ទាប់ពីមើលចិត្តគ្នាមកជាច្រើនឆ្នាំ នៅទីបំផុត Gypsy Keerati និង សង្សារបរទេស ប្រកាសត្រៀមចូលរោងការហើយ ដែលដំណឹងនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនសម្ដែងក្តីរីករាយ។
ទន្ទឹមនឹងប្រកាសដំណឹងត្រៀមចូលរោងការនេះ កាលពីពេលកន្លងទៅ គេឃើញថាតារាស្រីស្រស់ Gypsy Keerati ស្រាប់តែត្រូវបានមិត្តភក្តិធ្វើពិធីជប់លៀង Bride to Be យ៉ាងភ្ញាក់ផ្អើល។ អ្វីដែលសំខាន់ ងាកទៅមើលនំខេកដែល Surprise តារាស្រី Gypsy Keerati គេឃើញមានការតុបតែងដោយដាក់រូបភាពប្លែកៗ តំណាងឱ្យតារាស្រី Gypsy Keerati ដែលត្រៀមខ្លួនក្លាយជាកូនក្រមុំ។
ដោយឡែក នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ជាខួបកំណើតអនាគតស្វាមី ស្រីស្រស់ Gypsy បានចេញមកប្រកាសដំណឹងរៀបការហើយដោយនាងនឹងសង្សារ នឹងកាន់ដៃគ្នាចូលរោងនៅចុងខែកញ្ញាខាងមុខនេះឯង។ ក្នុងនោះ ស្រីស្រស់ Gypsy ក៏បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមនៅមាត់សមុទ្រ នាំឱ្យមហាជនសរសើរព្រោងព្រាត៕