អបអរ! ស្ងាត់ៗ នី រតនា ប្រកាសដំណឹងល្អភរិយាកំពុងពពោះកូនទី ២
ពិតណាស់ ជារឿយៗតារាចម្រៀង នី រតនា និង ភរិយាបណ្ដូលចិត្ត តែងធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ជាមួយនឹងសេចក្ដីសុខក្នុងគ្រួសារតូចរបស់ពួកគេ ដែលតែងបង្ហាញនៅលើបណ្ដាញសង្គមក្នុងរយៈពេលដែលសាងស្នេហ៍ ៧ ឆ្នាំ និង ចាប់ដៃសាងគ្រួសារជាមួយគ្នាជាង ៣ ឆ្នាំមកនេះ។ ជាពិសេសជាមួយចំណងដៃកូនស្រីដ៏ស្រស់ស្អាត និង គួរឱ្យស្រឡាញ់ម្នាក់ ដែលបានធ្វើឱ្យមហាជនលួចសរសើរនឹងសុភមង្គលពួកគេមិនស្ទើរនោះទេ។
យ៉ាងណាមិញ ខណៈកូនស្រីបណ្ដូលចិត្តរៀងធំបន្តិច ថ្មីៗនេះ តារាចម្រៀងប្រុស នី រតនា ក៏បានប្រកាសដំណឹងល្អ ពោលគឺភរិយារបស់លោកកំពុងពពោះកូនទី ២ ម្នាក់ទៀត មានអាយុ ៤ ខែហើយ។ ក្នុងនោះ លោក នី រតនា សរសេររៀបរាប់ថា ៖ «បន្ថែមសមាជិកមកកាន់គ្រួសារតូចរបស់យើង ប្អូនអូនមែលបាន 4 ខែហើយបាទ»។
ចំពោះដំណឹងល្អនេះដែរ ធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាមិត្តអ្នកសិល្បៈជាច្រើនបានចែករំលែក និង បង្ហាញការអបអរសាទរចំពោះតារាចម្រៀង នី រតនា និង ភរិយា ផងដែរ៕