មកកម្ពុជាលើកទី ២ Engfa រំភើបខ្លាំងលើសការរំពឹងទុក ព្រោះមានអ្នកគាំទ្រច្រើនកកកុញមកស្វាគមន៍នាង
កាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ បវរកញ្ញាថៃនាង Engfa Waraha បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមការបើកបង្ហាញផលិតផលមួយក្នុងស្រុក ដែលបានធ្វើឡើងក្នុងផ្សារទំនើបអ៊ីអនមានជ័យ។ ទន្ទឹមនឹងការមកកាន់ប្រទេសកម្ពុជាលើកទី ២ នេះ គេឃើញថា នាង Engfa ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រ ដោយមានការទទួលតាំងពីព្រលានយន្តហោះ ដល់ទីតាំងកម្មវិធី។
ដោយឡែក ក្រឡេកទៅមើលនៅផ្សារទំនើបអ៊ីអនមានជ័យវិញ ខណៈដែលស្រីស្រស់ Engfa ទៅដល់នោះ គឺមានមហាជនអ្នកគាំទ្រច្រើនណែនតាន់តាប់ទាំងជាន់លើទាំងជាន់ក្រោមគឺពេញទាំងអស់។
សម្រាប់ស្រីស្រស់ Engfa នៅពេលបានមកប្រទេសកម្ពុជាម្តងនេះ នាងបានបង្ហាញអារម្មណ៍រំភើបរីករាយដោយពុំនឹកស្មានថាមានអ្នកគាំទ្រដល់រូបនាងច្រើនដល់ម្លឹងឡើយ ដែលនេះបានធ្វើឱ្យនាងដាំចិត្តថា នាងនឹងត្រឡប់មកប្រទេសកម្ពុជាទៀតនៅពេលក្រោយ។ លើសពីនោះ ស្រីស្រស់រូបនេះក៏បានសរសើរដល់អ្នកគាំទ្រកម្ពុជាផងដែរថាគួរឱ្យស្រឡាញ់ណាស់៕