ផ្អើលព្រលានយន្តហោះវៀតណាម! អ្នកគាំទ្រច្រើនកកកុញមករង់ចាំទទួល Donghae និង Eunhyuk ទាំងកណ្ដាលយប់
នៅយប់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៣ តារាចម្រៀងប្រុស Donghae និង Eunhyuk សមាជិកក្រុម Super Junior បានហោះហើរចេញពីកូរ៉េមកកាន់ប្រទេសវៀតណាម ដោយតារាទាំងពីរបានមានកាលវិភាគចូលរួមក្នុងកម្មវិធី DElight Party – World Tour Fancon ក្នុងទីក្រុងហូជីមិញ។
ក្នុងនោះដែរ ក៏បានឃើញក្រុមអ្នកគាំទ្រជាច្រើនបានប្រមូលផ្តុំគ្នាយ៉ាងកកកុញនឹកស្មានមិនដល់នៅឯព្រលានយន្តហោះ Tan Son Nhat ក្នុងទីក្រុងហូជីមិញ ដើម្បីស្វាគមន៍សមាជិកក្រុម Super Junior ទាំងពីររូបនេះ ទាំងកណ្តាលយប់។
គួរឱ្យដឹងដែរថា នេះជាការវិលត្រឡប់មកវិញរបស់តារាទាំងពីរ មកកាន់ប្រទេសវៀតណាមអស់រយៈពេលកន្លះឆ្នាំ បន្ទាប់ពីការប្រគំតន្រ្តី SUPER SHOW 9: ROAD in HO CHI MINH។ ទោះជាយ៉ាងណា ក៏ឃើញថា Donghae និង Eunhyuk បានសម្ដែងក្តីរំភើប និង រីករាយជាខ្លាំង ចំពោះការស្វាគមន៍របស់អ្នកគាំទ្រយ៉ាងកក់ក្តៅមកកាន់ពួកគេបែបនេះ៕