ស្ងាត់ៗ! Due ទម្លាយពាក្យស្វាមី និយាយជូនពរកូនប្រុសក្នុងថ្ងៃកំណើត មួយម៉ាត់ៗបង្កប់អត្ថន័យបំផុត
ធ្មេចបើកៗ កូនប្រុសតូចរបស់អ្នកម៉ាក់ Due Arisara មានអាយុ ១ ខួបបាត់ទៅហើយ ក៏ជាវ័យដែលកំពុងតែគួរឱ្យក្នាញ់ដែរ។ លើសពីនេះទៅទៀតនោះ វ័យទើបតែ ១ ខួបទេ ក្មេងតូច Silas ពង្រាយមន្តស្នេហ៍មិនចាញ់កំលោះៗឡើយ ពិសេស សូម្បីតែក្រុមហ៊ុនធំៗក៏កំពុងតែកក់ជាបណ្តើរៗទៀតផង។
ដោយឡែក បើងាកមកមើលពីជីវិតគ្រួសាររបស់ Due Arisara វិញ មើលទៅហាក់មានក្តីសុខណាស់។ តួយ៉ាង ថ្មីៗនេះ គូស្វាមីភរិយារបស់អ្នកទាំងពីរ ក៏ទើបតែរៀបចំពិធីខួបកំណើតឱ្យកូនប្រុសបណ្តូលចិត្ តជួបជុំមិត្តភក្តិយ៉ាងរីករាយដែរ ដែលទិដ្ឋភាពក្នុងថ្ងៃនោះ មើលទៅពិតជាសមនឹងឋានៈតែម្តង។
មួយវិញទៀត អ្វីដែលអ្នកគាំទ្រភ្ញាក់ផ្អើលជាទីបំផុតនោះគឺ បន្ទាប់ពីរៀបចំថ្ងៃកំណើតឱ្យកូនប្រុសបានប៉ុន្មានថ្ងៃ Due Arisara ស្រាប់តែទម្លាយពាក្យសម្តីដែលស្វាមីបានជូនពរដល់កូនប្រុសភ្លែត ដែលពាក្យជូនពរមួយនេះកម្រនឹងបានឮណាស់ ពោលគឺ ស្វាមីរបស់នាងបានជូនពរថា ៖ «សូមឱ្យកូនប្រុសជាទីស្រឡាញ់មានគ្រប់យ៉ាងដែលប៉ាមិនមាន និង សូមឱ្យកូនជោគជ័យនៅអ្វីដែលប៉ាមិនដែលបានផ្តល់ឱ្យ»៕