Ton អៀនមុខក្រហម បានសង្សារថ្មី Surprise ខួបកំណើតផ្អែមដូចស្ករ ក្នុងវ័យ ៣៦ ឆ្នាំ
កាលពីពេលកន្លងទៅថ្មីៗនេះ មហាជនអ្នកគាំទ្រកំពុងតែផ្ទុះការសង្ស័យជាខ្លាំងទៅលើ Ton ថាលោកកំពុងតែផ្ដើមស្នេហ៍ជាថ្មីជាមួយនារីជាអ្នកសារព័ត៌មានម្នាក់ ឈ្មោះ Zen Mechaka បន្ទាប់ពីមហាជនឃើញអ្នកទាំងពីរបានបណ្ដើរគ្នាយ៉ាងស្អិតល្មួត និង ទៅណាមកណាជាមួយគ្នាមិនសូវដាច់ ថែមទាំងបង្ហោះរូបភាពស្និទ្ធស្នាលលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាមទៀត។
បន្ទាប់ពីមានព័ត៌មានល្បីខ្លាំងពេកជុំវិញរឿងនេះ Ton ក៏សម្រេចចិត្តបើកទម្លាយជាសាធារណៈថាលោកពិតជាទាក់ទងជាមួយនឹង ស្រីស្រស់ Zen Mechaka ពិតប្រាកដមែន។ ជាការពិត បន្ទាប់ពីបើកចំហពីគូសង្សារថ្មីជាសាធារណៈមក គេឃើញថា Ton និង Zen កាន់តែផ្អែមល្ហែមឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
តួយ៉ាង កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ជាថ្ងៃខួបកំណើតអាយុ ៣៦ ឆ្នាំរបស់ Ton ក្នុងនោះ ស្រីស្រស់ Zen ដែលជាសង្សារបានរៀបចំ Surprise នំខួបកំណើតយ៉ាងស្រស់ស្អាត ក៏ដូចជារៀបចំតុអាហារយ៉ាងរ៉ូមែនទិច ធ្វើឱ្យ Ton ថ្ពាល់ឡើងក្រហមព្រោះរំភើប និង អៀនគូស្នេហ៍៕