ភ្ញាក់ផ្អើលខ្លាំង! Li Yifeng បង្ហាញខ្លួនលើកដំបូង ក្រោយផ្ទុះរឿងអាស្រូវបាត់មុខពីសិល្បៈជិតមួយឆ្នាំ
មានការភ្ញាក់ផ្អើលជាខ្លាំង នៅលើបណ្តាញសង្គម Weibo កាលពីពេលថ្មីៗនេះ ដោយសារតែរូបថតរបស់តារាសម្ដែងប្រុស Li Yifeng ត្រូវបានបង្ហោះចែកចាយពេញក្នុងបណ្តាញសង្គមនេះ ក្រោយពីលោកផុងខ្លួនក្នុងរឿងអាស្រូវប្រើសេវាបម្រើផ្លូវភេទខុសច្បាប់ ត្រូវបានហាមឃាត់មិនឱ្យចូលសិល្បៈ។
អស់រយៈពេលជិតមួយឆ្នាំ ដែលតារាសម្ដែងប្រុសចិនរូបនេះ បាត់មុខមិនបង្ហាញសោះ ប៉ុន្តែកាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣ មហាជនស្រាប់តែមានការភ្ញាក់ផ្អើលខ្លាំងដោយបានឃើញ Li Yifeng បានថតរូបជាមួយនឹងអ្នកគាំទ្រម្នាក់របស់លោក នៅឯភោជនីយដ្ឋានមួយ។
ក្នុងនោះដែរ ការបង្ហាញខ្លួនរបស់លោកនៅលើកនេះ បើតាមទស្សនិកជនកត់សម្គាល់គឺលោកមិនសូវមានភាពប្រែប្រួលច្រើននោះទេ បើប្រៀបធៀបនឹងកាលនៅធ្វើជាតារាក្នុងសិល្បៈ។
ដូចដែលធ្លាប់បានចុះផ្សាយមកហើយ កាលពីខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ប៉ូលិសក្រុងប៉េកាំងបានប្រកាសឃាត់ខ្លួន Li Yifeng ដោយបានឃុំខ្លួនអស់ ១៥ ថ្ងៃ។ ក្រោយមករឿងអាស្រូវរបស់លោកបានប៉ះពាល់ដល់ដៃគូសហការរបស់លោកជាច្រើនក្នុងវិស័យសិល្បៈ ហើយលោកត្រូវបានបង់ថ្លៃជំងឺចិត្តរហូតដល់ ២០ លានដុល្លារអាមេរិកឯណោះ៕