ផ្ទុះរឿងបែកគ្នាមួយក្ឌាំង ពេលនេះ Jes ទម្លាយការពិតហើយ គឺស្នេហ៍ជិត ៥ ឆ្នាំជាមួយ Vill បានបញ្ចប់ ក្រោមមូលហេតុស្មានមិនដល់នេះ
សម្រាប់រឿងរ៉ាវផ្ទុះការសង្ស័យថា Jes Jespipat និង តារាស្រី Vill Wannarot បែកគ្នាស្ងាត់ៗ បន្ទាប់ពីមានគណនីហ្វេសប៊ុកផេកដ៏ល្បីមួយឈ្មោះបានទម្លាយកាលពីពេលកន្លងទៅហើយនោះ ឃើញថា មួយរយៈធំដែរ ដែលមហាជនអ្នកគាំទ្រគូស្នេហ៍មួយគូនេះនៅមិនសុខអន្ទះសាចង់ដឹងការពិតចេញពីមាត់សាមីខ្លួនទាំងពីរ។
យ៉ាងណាមិញ បន្ទាប់ពីមហាជនអន្ទះសាចង់ដឹងការពិតខ្លាំងពេក ទីបំផុត Jes Jespipat បានចេញមុខបកស្រាយកាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅថា លោកពិតជាបានបែកគ្នាជាមួយនឹង Vill Wannarot ដែលជាគូស្នេហ៍ពិតមែន ដោយការបញ្ចប់ទំនាក់ទំនងមួយនេះមិនមានជនទី ៣ ចូលមកពាក់ព័ន្ធឡើយ។
សម្រាប់មូលហេតុ ដែលធ្វើឱ្យអ្នកទាំងពីរសម្រេចចិត្តជ្រើសរើសផ្លូវបែកក៏ដោយសារតែបញ្ហាមិនចុះសម្រុង ព្រោះកន្លងមកក៏ធ្លាប់មានរឿងរ៉ាវឈ្លោះគ្នាខ្លាំង។ មួយវិញទៀត គូស្នេហ៍អ្នកទាំងពីរមិនសូវមានពេលវេលាឱ្យគ្នាដោយសារតែរវល់ការងាររៀងខ្លួន ទើបបញ្ហាចោទទាំងនេះវាក្លាយជារឿងមួយដែលមិនអាចសម្របគ្នាបាន ទើបជ្រើសរើសផ្លូវបញ្ចប់៕