លែងមែនទែនហើយ! ប្អូនស្រីគូស្នេហ៍ ថុល សុភិទិ បង្ហោះសារយ៉ាងក្តៅថាចង់ដើរតួទះកំផ្លៀងពិតដូចការសម្តែងថើបមាត់ពិតដែរ
មួយរយៈក្រោយនេះ រឿងរ៉ាវឯកជនរបស់តារាចម្រៀងសំឡេងផ្អែមលោក ថុល សុភិទិ និង គូស្នេហ៍ បាន និង កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីខាងប្រុសបានចូលរួមសម្តែងឈុតថើបមាត់នឹងតារាស្រី អ៊ីងអ៊ីង ហើយត្រូវបានគូស្នេហ៍ហាក់កើតចិត្តប្រចណ្ឌនោះ។
ក្នុងនោះ គេក៏បានឃើញគូស្នេហ៍របស់លោក ថុល សុភិទិ អ្នកនាង ឡុង ម៉ានីន បានប្រាប់ពីដើមហេតុនៃការខឹងដល់មិត្តប្រុសពាក់ព័ន្ធនឹងការបង្ហាញឈុតថតថើបគ្នានោះនៅលើបណ្តាញសង្គមដែរថា ៖ «លើកនេះនិយាយមែនធ្វើមែន មិនបានលេងសើចជាមួយទេ»។ «អ្នកខ្លះគិតថាខ្ញុំសម្តែងជាឈ្លោះគ្នា។ សួរថាបើអ្នកជាខ្ញុំ ខ្ញុំធ្លាប់និយាយតាំងពីស្រឡាញ់គ្នាថាមិនអោយថតឈុតបែបនេះទេ អ្នកក៏ឆ្លើយថាសន្យា… តែចុងក្រោយអ្នកធ្វើអ៊ីចឹង សួរថាពេលខ្ញុំឃើញចិត្តខ្ញុំឈឺអត់»។
ងាកទៅកាន់លោក ថុល សុភិទិ ក៏បានបង្ហោះសារសុំទោសមិត្តស្រី និង បានសន្យាថានឹងមិនឱ្យមានរឿងខាងលើកើតឡើងជាថ្មីម្តងទៀតមែន ប៉ុន្តែអ្នកនាង ឡុង ម៉ានីន ហាក់មិនឆ្លើយតប និង បង្ហាញដំរួយអត់ទោសឱ្យលោកនោះដែរ។
ដោយឡែក នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣ មិនត្រឹមតែសាររបស់អ្នកនាង ឡុង ម៉ានីន នោះទេដែលមហាជនចាប់អារម្មណ៍ សូម្បីតែសារមួយររបស់ប្អូនស្រីបង្កើតអ្នកនាង ឡុង ម៉ានីន ឈ្មោះ ឡុង ម៉ានិច ក៏ត្រូវបានមហាជនចាប់អារម្មណ៍ដូចគ្នាដែរ ដោយសារនោះបានរៀបរាប់ថា ៖ «ចង់យាយថាអា MV ថ្មី ហ្នឹង! ត្រូវការតួទះកំផ្លៀកអត់? ខ្ញុំចង់ចូលថត free ហ្មង! តែសុំអាទះពិត ដូចអាបឺតពិតដែរណាបានទៅ»។
សារខាងលើនេះដែរ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏បានលើកឡើងថា អាចនឹងពាក់ព័ន្ធក្នុងការសម្តែងរវាងលោក ថុល សុភិទិ និង កញ្ញា អ៊ីងអ៊ីង ជាក់ជាមិនខាន៕