(វីដេអូ) អីយ៉ាស់! លោក អ៊ីកូ វ៉ាក់សុង បង្ហោះវីដេអូក្រៅឆាកមួយ ក្រោយផ្ទុះរឿង ថុល សុភិទិ និង អ៊ីងអ៊ីង សម្ដែងឈុតថើប
ថ្មីៗនេះ មហាជនអ្នកគាំទ្រតារាចម្រៀង ថុល សុភិទិ ច្បាស់ជាបានជ្រាបមកហើយពីរូបភាព និង វីដេអូក្រៅឆាក នៃការសម្តែងជាមួយនឹងតារាស្រីវ័យក្មេងសាច់សខ្ចីដូចណ្ដូលចេក កញ្ញា អ៊ីងអ៊ីង ដោយបានថើបមាត់បែបរោលរាល ធ្វើឱ្យមហាជនឃើញហើយក៏ព្រឺសម្បុរ។
អ្វីដែលបានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍នោះ គឺគូស្នេហ៍របស់តារាចម្រៀង ថុល សុភិទិ អ្នកនាង ម៉ានីន បានចេញមកបង្ហោះវីដេអូខាងលើនេះ និង ភ្ជាប់ជាមួយសារហាក់បង្ហាញការអាក់អន់ចិត្ត និង ប្រចណ្ឌមិត្តប្រុសរបស់ខ្លួនដែលសម្ដែងក្នុងឈុតស្នេហា ហើយក៏នាំឱ្យកើតរឿងរ៉ាវពេញបណ្ដាញសង្គមហ្វេសប៊ុកដែលនាំឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង។
ដោយឡែក ងាកទៅមើលលោក អ៊ីកូ វ៉ាក់សុង ដែលជាអ្នកដឹកនាំរឿងក្នុងផលិតកម្មហង្សមាសបានលូកមាត់ និង បង្ហោះវីដេអូសាកសួរទៅស្រីស្រស់ អ៊ីង អ៊ីង ក្នុងន័យលេងសើចថា តើឈុតនោះថើបមែន ឬ សម្ដែង?
រំពេចនោះ ស្រីស្រស់ អ៊ីង អ៊ីង ក៏បានធ្លោយមាត់ថា ថើបពិត ហើយក៏គេចមុខដើរចូលឡាន រួចបកស្រាយម្តងទៀតថាជាការសម្ដែងប៉ុណ្ណោះ គឺនាងធ្វើតាមអ្នកដឹកនាំ ហើយក៏ងាកមុខចេញទាំងអៀនប្រៀន។ ក្នុងវីដេអូនោះ លោក អ៊ីកូ វ៉ាក់សុង ក៏បាននិយាយលេងសើចថា អ្នកដឹកនាំឱ្យថើបថ្ងាស តែតារាប្រុស ថុល សុភិទិ និង អ៊ីង អ៊ីង ទៅថើបមាត់ទើបនាំភ្លើងឱ្យមានរឿង៕