អ្នកគាំទ្រសម្រុកធ្វើរឿងនេះដាក់ Pok ព្រាត ក្រោយផ្ទុះល្បីក្បត់ចិត្តភរិយាលួចមានប្រពន្ធចុង
កាលពីពេលថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញផេកល្បីមួយបានបង្ហោះថា ៖ «តារាស្រីលំដាប់ជួរមុខប៉ុស្តិ៍លេខ ៣ មានស្វាមីស្រឡាញ់កូនប្រពន្ធ តែចុងក្រោយស្វាមីបង្ករឿងធំ នៅជាយុវវ័យធ្លាប់មានប្រវត្តិសាវ៉ា លុះមានប្រពន្ធកូននៅតែលួចមានប្រពន្ធចុងដដែល ចុងក្រោយប្រពន្ធចាប់បាននឹងភ្នែក»។
យ៉ាងណាមិញ ចំពោះការបង្ហើបនេះដែរ មហាជនបែរជាសង្ស័យ ក៏ដូចជាសំដៅទៅលើគូស្វាមីភរិយារបស់តារាចម្រៀងប្រុស Pok Mindset និង Margie ទៅវិញ រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនជ្រួលច្របល់ចូលទៅខមមិនសួរនៅពីក្រោមការបង្ហោះរបស់ Pok Mindset ព្រោងព្រាត។
ក្នុងនោះ មានអ្នកគាំទ្រមិនតិចឡើយបានចូលទៅខមមិនជាបន្តបន្ទាប់សួរដល់ Pok Mindset ថា ៖ «មិនពិតនោះទេ Pok Mindset ស្រឡាញ់កូនប្រពន្ធគាត់ណាស់, Daddy មានរឿងអ្វីកើតឡើយជួយប្រាប់បន្តិចបានទេ, ហេតុអ្វី Pok Mindset មិនដែលចេញមុខបកស្រាយសូម្បីតែម្តងអ៊ីចឹង ខ្ញុំគិតថាមែនទែនហើយ»។ ទោះយ៉ាងណា ជុំវិញរឿងរ៉ាវសង្ស័យនេះមានតែរង់ចាំស្តាប់ចេញពីមាត់សាមីខ្លួនទាំងពីរតែប៉ុណ្ណោះ៕