ចូលវ័យ ២៦ ឆ្នាំ ណា សាឌី មានទាំងកេរ្តិ៍ឈ្មោះ សល់ទាំងទ្រព្យ ឯសម្រស់កាន់តែស្អាត
បើគិតចាប់តាំងពីចូលរួមប្រកួត Freshie Boys & Girls កាលពីអំឡុងឆ្នាំ ២០១៥ មកដល់ពេលនេះ គឺមានរយៈពេលប្រមាណា ៨ ឆ្នាំមកហើយ ដែលពិធីការិនី ណា សាឌី បានបោះជំហានចូលប្រឡូកក្នុងវិស័យសិល្បៈ។
ក្នុងនោះដែរ ក្រោយពីចាប់ពន្លកចេញពីកម្មវិធីប្រកួតខាងលើ កញ្ញា ណា សាឌី ក៏បានបោះជំហានក្លាយទៅជាតារាសម្តែង និង បានផ្លាស់ខ្លួនមកធ្វើជាពិធីការិនីទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងពិភពសិល្បៈ។
ក្រោយពីឈរជើងលើវិថីសិល្បៈរយៈពេលច្រើនឆ្នាំមកនេះ កញ្ញា ណា សាឌី មិនត្រឹមតែទទួលបានកេរ្តិ៍ឈ្មោះប៉ុណ្ណោះទេ ក្រឡេកទៅមើលជីវភាពពិធីការិនីវ័យ ២៦ ឆ្នាំរូបនេះ ក៏ហាក់មើលទៅកាក់កបមានទ្រព្យខ្លាំងណាស់ដែរ ដោយកន្លងមក ណា សាឌី បានបង្ហាញជីវិតយ៉ាងស៊ីវីល័យ មានផ្ទះ មានឡាន មានសម្ភារនិយមប្រើប្រាស់ និង ថែមទាំងចាយជីវិតនៅក្រៅប្រទេសជាញឹកញាប់ទៀតផង។
ងាកមកកាន់សម្រស់វិញ នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះ ណា សាឌី បានឈានចូលវ័យ ២៦ ឆ្នាំហើយ តែស្រីស្អាតរូបនេះ នៅតែថែសម្រស់បានយ៉ាងស្អាត និង កាន់តែក្មេងជាងវ័យទៅទៀត ដែលធ្វើឱ្យមហាជនលើកសរសើរមិនដាច់ពីមាត់៕