Nine កាន់ដៃ Baifern ទៅសាកថ្មជីវិតយ៉ាងផ្អែមល្ហែម ក្រោយល្បីមានរឿងរ៉ាវនឹងអនាគតម្តាយក្មេកមួយក្ឌាំង
កាលពីពេលថ្មីៗនេះ ស្រីស្រស់ Baifern Pimchanok បានផ្ទុះល្បីថាមានរឿងរកាំរកូសគ្នាជាមួយនឹងម្តាយគូសង្សារ គឺម្តាយរបស់លោក Nine Napat បិះនឹងប្រេះឆាគ្នា តែក្រោយមកក៏មានការបកស្រាយថាទំនាក់ទំនងអ្នកទាំងពីរគឺល្អធម្មតា ពុំដូចអ្វីដែលព័ត៌មានផ្សាយឡើយ។
ដូចពាក្យចាស់លោកពោលថា ក្រោយភ្លៀងមេឃតែងស្រឡះ តួយ៉ាងសម្រាប់ស្នេហាតារាប្រុស Nine និង Baifern ដែរ ក្រោយពីជួបបញ្ហាម្តងមករឹតតែធ្វើឱ្យទំនាក់ទំនងរបស់ពួកគេកាន់តែផ្អែមល្ហែម និង រឹងមាំជាងមុនទៀត ព្រោះអ្នកទាំងពីរបានយល់ពីគ្នាកាន់តែច្បាស់។
ជារឿយៗ មហាជនឧស្សាហ៍ឃើញគូស្នេហ៍តារាប្រុសស្រីគូនេះបង្ហាញរូបភាពស្និទ្ធស្នាលពុំសូវជាដាច់ឡើយលើបណ្ដាញសង្គមអ៊ីនស្តាក្រាម។ ក្នុងនោះ ថ្មីៗនេះ អ្នកកំលោះ Nine បានកាន់ដៃស្រីស្រស់ Baifern ទៅសមប៉ារ៉ូលរឿង និង សាកថ្មជីវិតនៅឯខៅយ៉ៃ ដែលនាំឱ្យអ្នកគាំទ្រលួចច្រណែនព្រោងព្រាត៕