មហាជនមិនអស់ចិត្ត! ភ្ជាប់ពាក្យ Mark និង Kim ទាំងមូល បែរអវត្តមានមិត្តសម្លាញ់ Nadech និង Yaya
នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ពិតជាធ្វើឱ្យអ្នកគាំទ្រក្នុង និង ក្រៅប្រទេសមានការរំភើបចិត្តជាខ្លាំង បន្ទាប់ពីឃើញកំពូលតារាសម្ដែងប្រុសស្រីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ Mark Prin និង Kimberley កាន់ដៃគ្នារៀបចំពិធីភ្ជាប់ពាក្យទៅតាមប្រពៃណីក្រោយពីស្វែងយល់ចិត្តគ្នាមករយៈពេល ១០ ឆ្នាំ។
ជាមួយនឹងពិធីភ្ជាប់ពាក្យនោះផងដែរ តារាប្រុសស្រីទាំងពីរក៏បានរៀបចំពិធីឡើងគេហដ្ឋានថ្មីដូចគ្នា។ តាមរយៈពិធីភ្ជាប់ពាក្យនោះ គេឃើញថាមានការរៀបចំហាក់ជាខុសប្លែកពីតារាប្រុសស្រីថៃដទៃ ដោយកំលោះ Mark និង Kimberley បានប្រារព្ធទៅតាមប្រពៃណីនៃជនជាតិឡានណា។
អ្វីដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍នោះ គឺកម្មវិធីរបស់តារាប្រុស Mark និង Kim បែរជាបាត់វត្តមានមិត្តសម្លាញ់ Nadech និង ស្រីស្រស់ Yaya ទៅវិញដែលនេះបានធ្វើឱ្យមហាជនងឿងឆ្ងល់ជាខ្លាំង។ ជុំវិញបញ្ហាកំលោះផ្ទាល់ខួច Nadech បានចេញមកទម្លាយថា ៖ «មកពីកម្មវិធីរបស់ Mark និង Kim រៀបចំបែបលក្ខណៈគ្រួសារ ហើយណាមួយលោក និង Yaya ជាប់រវល់ការងារសម្ដែងផងទើបពុំបានចូលរួម តែយ៉ាងណាលោក និង សង្សារក៏បានទូរស័ព្ទទៅឱ្យពរ និង សម្ដែងក្តីរីករាយផងដែរ»៕