ឈរជើងលើសិល្បៈជាង ១០ ឆ្នាំ សេម ក្ដោបប្រជាប្រិយភាពពីចម្រៀង រហូតឡើងកូដជាតារាសម្តែងល្បី
បើគិតមកដល់ពេលនេះ រយៈពេលជាង ១០ ឆ្នាំ មកហើយ ដែលតារាប្រុសមានប្រជាប្រិយភាពលោក សេម បានបោះជំហានចូលប្រឡូកក្នុងវិស័យសិល្បៈ។
គេចាំបានថា ការបោះជំហានចូលវិស័យសិល្បៈដំបូងឡើយនោះ លោក សេម គឺមានឈ្មោះជាតារាចម្រៀង ហើយកាលនោះបទចម្រៀងជាច្រើនរបស់លោករួមមានបទ «សុំទោសអូនសម្លាញ់» បទ «កុំព្រោះតែគេ» បទ «ដកដង្ហើមដើម្បីស្រឡាញ់អូន» និង បទចម្រៀងជាច្រើនទៀត។
យ៉ាងណា ក្រោយឈរជើងលើវិថីសិល្បៈច្រើនឆ្នាំហើយនោះ លោក សេម មិនត្រឹមតែទទួលបានការគាំទ្រយ៉ាងខ្លាំងលើវិស័យចម្រៀងនោះទេ តែតារាប្រុសរូបនេះ ក៏បានក្តោបឱកាសក្លាយជាតារាភាពយន្ត និង បានក្លាយទៅជាតារាសម្តែងឆក់បានតំណែងតួឯកជាច្រើនទៀតផង៕