វក់នឹងហាត់ប្រាណពេក Zhao Liying ចេញសាច់ដុំដើមដៃឡើងមាំដូចមនុស្សប្រុស
ថ្មីៗនេះ នៅលើបណ្តាញសង្គម Weibo បានផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅពេលដែលឃើញរូបថតរបស់តារាសម្ដែងស្រី Zhao Liying បង្ហាញនូវសាច់ដុំកង់ៗ ធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងជាខ្លាំង។
ក្នុងនោះដែរ ក៏មានមតិសរសើរជាច្រើនដែលនិយាយថា តារាស្រីរូបនេះក្រៅពីមានសម្រស់ស្អាតហើយ នាងក៏ចូលចិត្តនឹងការហាត់ប្រាណយករាងខ្លាំងផងដែរ។
ទោះជាយ៉ាងណា នេះមិនមែនជារឿងចម្លែកនោះទេ ចំពោះតារាសម្ដែងស្រីរូបនេះដែលតែងតែបង្ហាញការហាត់ប្រាណរបស់នាង ចែករំលែកឱ្យសាធារណជនមានការភ្ញាក់ផ្អើលជាមួយនឹងសាច់ដុំដៃរបស់នាង ប្រៀបដូចជាអត្តពលិកអាជីព៕