(វីដេអូ) កូនខ្មែរអស្ចារ្យ! ទើបអាយុ ៨ ឆ្នាំ តែស្គាល់ផែនទីសឹងគ្រប់ប្រទេស រហូតបានប៊ូតុងមាសពីគណៈកម្មការយ៉ាងរំភើប
នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣ នេះ កម្មវិធីប្រកួតប្រជែងសមត្ថភាពទេពកោសល្យ Cambodia’s Got Talent រដូវកាលទី ៣ បានចាប់ផ្ដើមដំណើរការឈានដល់វគ្គ Judge Audition សប្ដាហ៍ទី ១ ហើយ ដែលបេក្ខភាពនីមួយៗបានបញ្ចេញទេពកោលស្យរៀងៗខ្លួនដើម្បីទទួល Yes ពីគណៈកម្មការទៅវគ្គបន្ត។
ក្នុងសប្ដាហ៍ទី ១ នៃកម្មវិធីប្រកួតប្រជែងទេពកោសល្យនេះដែរ លើបណ្ដាញសង្គមកំពុងផ្ទុះចាប់អារម្មណ៍ និង សរសើរខ្លាំងចំពោះបេក្ខភាពមួយរូបដែលជាកុមារាអាយុ ៨ ឆ្នាំ ឈ្មោះ អេរ៉េន បានបង្ហាញសមត្ថភាពដោយបង្ហាញការចងចាំពីផែនទីពិភពលោក។
ក្នុងនោះ អូនតូច អេរ៉េន បានធ្វើឱ្យមហាជន និង គណៈកម្មការភ្ញាក់ផ្អើលខ្លាំងពីភាពអស្ចារ្យរបស់រូបគេ ដែលអាចចងចាំផែនទីគ្រប់ប្រទេសទាំងអស់លើពិភពលោក រហូតទទួលបានប៊ូតុងមាសពីគណៈកម្មការ និង ទៅប្រកួតនៅវគ្គបន្តទៀតនៃកម្មវីធីដ៏អស្ចារ្យនេះ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖