(វីដេអូ) ទំហំក្ដីស្រឡាញ់ឪពុក ពេជ្រ វត្តីសារ៉ាវឌ្ឍី ចំពោះនាងធំធេងណាស់ ឮហើយរំភើបជំនួស
មុនទទួលបានជោគជ័យក្លាយជាបវរកញ្ញាដ៏ល្បីលំដាប់ប្រទេស និង មានឈ្មោះនៅលើឆាកអន្តរជាតិដូចបច្ចុប្បន្ន កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 បានឆ្លងកាត់ព្យុះភ្លៀងក្នុងជីវិតជាច្រើន ជាពិសេសនាងធ្លាប់ឆ្លងកាត់កុមារភាពដ៏ឈឺចាប់មិនអាចបំភ្លេចបាន ជាក្មេងស្រីដែលមិនទទួលបានភាពកក់ក្ដៅពីឪពុកម្ដាយ ក្រុមគ្រួសារ ខណៈក្មេងដទៃកំពុងតែទទួលបានការថ្នាក់ថ្នមមើលថែពីមនុស្សជុំវិញខ្លួន។
ដ្បិតតែបែបនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ធំធាត់ឡើងប្រកបដោយការតស៊ូ ដោយមិនទទួលបានភាពកក់ក្ដៅពេញលេញពីក្រុមគ្រួសារក៏ពិតមែន ប៉ុន្តែនាងមិនដែលបំភ្លេចការដឹងគុណពីឪពុកម្តាយនោះឡើយ ដោយជារឿយៗនាងតែរំឭកពីអ្នកមានគុណជានិច្ច ជាពិសេសនោះ គឺឪពុករបស់នាង។ ជាការពិត ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺធំធាត់ឡើង ដោយការនៅក្បែរឪពុកតាំងពីតូច ដូច្នេះហើយក្តីស្រឡាញ់របស់នាង និង ឪពុក គឺមានទំហំធំមិនអាចកាត់ថ្លៃបាននោះឡើយ។
ជាក់ស្តែង ថ្មីៗនេះ បើតាមការបង្ហោះវីដេអូលើផេកហ្វេសប៊ុករបស់តារាភេទទី ៣ កញ្ញា ផេនខេក ពីសកម្មភាពកំពុងជជែកគ្នាតាម Video Call រវាង ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ឪពុកនោះ កញ្ញា ផេនខេក បានបញ្ជាក់ថា៖ «…ឪពុក កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី តែងតែតេជួបកូនរាល់ថ្ងៃ មួយថ្ងៃពីរ ទៅបីដង ព្រោះតែនឹក ហើយបើមិនដូច្នោះទេ យ៉ាងហោចណាស់មួយថ្ងៃ ក៏បាននិយាយជួបកូនស្រីបានម្តងដែរ…»៕
សូមចុចខាងក្រោមនេះ ដើម្បីទស្សនាវីដេអូ៖