(វីដេអូ) ស្មើដៃគ្នាល្អណាស់! ទាំងអគ្គនាយក នាយករង និង បវរកញ្ញា MGC 2023 ជប់លៀងច្រៀងរាំដូចគ្រួសារតែមួយ
បន្ទាប់ពីបេសកកម្មនៃកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2023 បានបញ្ចប់ និង បានស្វែងរករាជិនីគ្រងមកុដលេខ ១ និង លំដាប់រងទាំង ៤ រួចរាល់កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៣ ឃើញថាថ្មីៗនេះ អ្នកនាង អ៊ឹម សុគន្ធា ក៏បានរៀបចំជប់លៀងទទួលទានអាហារសាមគ្គីជាមួយបវរកញ្ញាទាំងអស់ និង ក្រុមការងារយ៉ាងរីករាយផងដែរ។
នៅក្នុងពិធីជប់លៀងនោះ គេឃើញសកម្មភាពនៃការស្រឡាញ់រាប់អានគ្នាយ៉ាងជិតដិតរវាងថ្នាក់ដឹកនាំ និង បវរកញ្ញា គួរឱ្យសរសើរ។
តាមរយៈវីដេអូខ្លីៗ ដែលត្រូវបានគេយកមកបង្ហោះលើបណ្ដាញសង្គម Tiktok ឃើញថា អ្នកនាង អ៊ឹម សុគន្ធា, កញ្ញា សារ៉ាពេជ្រ ដែលជានាយករង MGC 2023 និង បវរកញ្ញា Top 5 បានឡើងច្រៀងរាំលើឆាកយ៉ាងស្និទ្ធស្នាលប្រៀបដូចគ្រួសារតែមួយ។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖