ចាំគាត់ទេ? លំ សុក្រិត ម្ចាស់បទ «ស្នេហ៍អមតៈ» នៅផលិតកម្ម Rock កំពុងសាងជីវិតគ្រួសារយ៉ាងមានន័យ ជាមួយអាជីពជាថៅកែ
បើរំឭកកាលពីអំឡុងឆ្នាំ ២០១០ មហាជននិយមស្តាប់ចម្រៀងក្នុងផលិតកម្ម Rock ច្បាស់ជាបានស្គាល់មកហើយលោក លំ សុក្រិត ម្ចាស់បទ «ស្នេហ៍អមតៈ» សមាជិកក្រុម Rock Boy។
បើទោះជាផលិតកម្ម Rock បានបិទ រីឯក្រុមចម្រៀង Rock Boy ក៏បានរំសាយជាច្រើនឆ្នាំក្តី តែលោក លំ សុក្រិត ក៏មិនបានបោះបង់អាជីពជាតារាចម្រៀងដែរ ដោយតារាចម្រៀងប្រុសរូបនេះ បានបន្តដើរលើក្តីស្រមៃមកដល់ពេលបច្ចុប្បន្ន។ សព្វថ្ងៃ លោក លំ សុក្រិត គឺជាតារាចម្រៀងប្រចាំផលិតកម្ម Gold Production។
ងាកទៅកាន់ជីវិតឯកជនវិញ លោក លំ សុក្រិត ក៏បានបញ្ចប់ភាពនៅលីវ រៀបការនឹងភរិយាស្រស់សោភាតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។ លើសពីនោះ លោកក៏មានអាជីវកម្មផ្ទាល់ខ្លួនក្នុងការរៀបចំតន្ត្រីមានឈ្មោះថា Sokret Entertainment៕