អ្នកនាង អ៊ឹម សុគន្ធា សរសើរ Top5 MGC 2023 ពេញៗមាត់ថាស្អាតខ្លាំង ហើយជាគ្រាប់ពេជ្រកំពុងចែងចាំង
សម្រាប់អ្នកស្រឡាញ់គាំទ្រវិស័យបវរកញ្ញា មកទល់ពេលនេះ នៅតែរំភើបមិនទាន់បាត់នូវរាត្រីគ្រងកមុដកម្មវិធី Miss Grand Cambodia 2023 ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៣ ដោយបវរកញ្ញា Top 5 នេះ សុទ្ធសឹងតែមានចំណេះដឹង សមត្ថភាព និង ភាពស្រស់ស្អាតរៀងៗខ្លួន។
ងាកមកអ្នកនាង អ៊ឹម សុគន្ធា ដែលជាអគ្គនាយកកម្មវិធីប្រកួតសម្រស់ដ៏ធំមួយនេះក្នុងឆ្នាំ ២០២៣ នេះវិញ ឃើញថា អ្នកនាងមានអារម្មណ៍រំភើប និង រីករាយជាខ្លាំង ដែលអ្នកនាងចម្រាញ់បានបវរកញ្ញា Top 5 ទាំង ៥ រូបរួមមាន កញ្ញា ភឹម ស្រីនោ ជាម្ចាស់មកុដ និង លំដាប់រងទាំង ៤ នាក់ទៀត។
ដ្បិតថាពេលវេលានៃការគ្រងមកុដបានកន្លងផុតទៅច្រើនថ្ងៃ ស្រាប់តែថ្មីៗនេះ អ្នកនាង អ៊ឹម សុគន្ធា បានបង្ហោះសារយ៉ាងរំភើប រៀបរាប់ពីបវរកញ្ញា Top 5 ថា ៖ «Miss Grand Cambodia 2023🇰🇭 Top 5 យប់ហើយគេងមើលមុខកូនខ្លួនឯងលង់សម្រស់កូនខ្លួនឯង និយាយមែនមិនចង់អួតទេ… ស្អាតអីក៏ស្អាតយ៉ាងនេះលោកអើយ… បើនិយាយទៅ សម្រស់កូនស្រីទាំង ៥ នាក់ ស្អាតកាត់រក Mommy ដល់ហើយ មែនអត់បងប្អូន?…ចង់ប្រាប់ថាកូនទាំង ៥ គឺជាគ្រាប់ពេជ្រដែលកំពុងតែបញ្ចេញពន្លឺភ្លឺចែងចាំងពេញបេះដូងអ្នកគ្រាំទ្រ»៕