អតីតឪពុកក្មេក Yang Mi សុំមិនឆ្លើយសំណួរពាក់ព័ន្ធជម្លោះក្នុងគ្រួសារ ពិសេសរឿងចៅស្រី
ទោះបីជាអតីតគូស្នេហ៍ Hawick Lau និង Yang Mi បានលែងលះគ្នាអស់ច្រើនឆ្នាំក៏ដោយ ប៉ុន្តែរឿងរ៉ាវបែកបាក់របស់ពួកគេហាក់ដូចជាមិនងាយបញ្ចប់នោះទេ បើទោះជាអ្នកទាំងពីរលែងមានឈ្មោះជាប្តី-ប្រពន្ធហើយ ប៉ុន្តែតួនាទីជាឪពុកម្ដាយគឺនៅតែមានរួមគ្នាជានិច្ច ដើម្បីកូនស្រីតែមួយរបស់ពួកគេ។
ក្នុងនោះដែរ Yang Mi ក៏ធ្លាប់មានសារព័ត៌មានបានចុះផ្សាយថា នាងបានចំណាយលុយចំនួន ៧៤ ២០៩ ៤០០ ដុល្លារអាមេរិក ដើម្បីទាមទារសិទ្ធិចិញ្ចឹមកូនពីគ្រួសារអតីតស្វាមី ហើយនាងក៏បានត្រៀមរៀបចំសាលារៀននៅប៉េកាំងឱ្យកូនស្រីរបស់នាងផងដែរ។
ទោះជាយ៉ាងណា តារាសម្ដែងជើងចាស់ លោក Lau Dan ជាអតីតឪពុកក្មេករបស់នាង ក៏បានចេញមកនិយាយប្រាប់សារព័ត៌មានថា៖ «ខ្ញុំសុំមិនឆ្លើយតបសំណួរទាក់ទងនឹងគ្រួសារទេ ដោយសារតែឃើញព័ត៌មានជាច្រើនបានចុះផ្សាយ។ មួយវិញទៀត កូនប្រុសរបស់ខ្ញុំ Hawick Lau មិនចូលចិត្តនិយាយរឿងនេះឡើយ ព្រោះជារឿងផ្ទាល់ខ្លួនក្នុងគ្រួសារ»៕