រំជួលចិត្ត! ពេជ្រ វត្តីសារ៉ាវឌ្ឍី ឡើងរៀបរាប់ទាំងអួលដើម-ក ក្នុងថ្ងៃផ្ទេរតំណែងដល់ MGC 2023
កាន់តែកៀកម៉ោងហើយ នៃការបំពាក់មកុដ Miss Grand Cambodia 2023 ដោយ អ្នកគាំទ្រកំពុងរង់ចាំអ៊ុតមើលម្ចាស់ជ័យលាភីនារាត្រីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៣ នេះដែរ។
យ៉ាងណា មុននឹងឈានដល់ការស្វែងរកម្ចាស់មកុដឆ្នាំ ២០២៣ ងាកទៅកាន់ Queen ដែលតែងស្ថិតក្នុងបេះដូងអ្នកគាំទ្រ គឺ Miss Grand Cambodia 2022 និង ជា 5th Runner Up Miss Grand International 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានបង្ហាញវត្តមានលើឆាកដ៏អស្ចារ្យនេះ មុននឹងធ្វើការផ្ទេរមកុដទៅបវរកញ្ញាបន្ទាប់។
អ្វីដែលធ្វើឱ្យមហាជនរំជួលចិត្ត ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរៀបរាប់ទាំងទឹកភ្នែក អរគុណដល់អ្នកគាំទ្រ និង អ្នកតែងតែគាំទ្រនាងគ្រប់ៗគ្នា។ ជាងនេះទៅទៀត Queen រូបនេះ ក៏បានរៀបរាប់ពីដំណើរជីវិតនៃការប្រកួត និង ដំណើរជីវិតឯកជនយ៉ាងក្តុកក្តួលលើឆាកទៀតផង។
យ៉ាងណាក៏ដោយ មុននឹងស្វែងរកឃើញ Miss Grand Cambodia 2023 ក្នុងនាមជារៀមច្បង ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានផ្តល់នូវដំបូន្មានដល់ម្ចាស់មកុដថ្មីទៀតផង៕