ពុះពារឈោងចាប់ក្តីស្រមៃ! ទីបំផុត ហេង កូស៊ីន ឆក់បានពាន Miss Popular Vote ឈានជើងចូល Top 10 MGC 2023
មកដល់វគ្គ Top 10 កាន់តែរំជួលចិត្ត បន្ទាប់ពីការជម្រុះបេក្ខភាពពី ២៥ នាក់ មក Top 15 និង ឈានមកដល់ Top 10 នេះ។
ក្នុងនោះ អ្វីដែលកាន់តែធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលពីពានរង្វាន់ដ៏ពិសេសមួយគឺ Miss Poplar Vote ដែលជាពានឆក់បានតំណែងឈានជើងចូល Top 10 ដោយស្វ័យប្រវត្តិនោះ។ ពាន Miss Poplar Vote គឺបានទៅលើ Miss Grand បាត់ដំបង កញ្ញា ហេង កូស៊ីន។
គួរជម្រាបថា កញ្ញា ហេង កូស៊ីន គឺជាតារាស្រីមួយរូបមានប្រជាប្រិយភាពលើវិស័យសិល្បៈទាំងការសម្តែង និង វិស័យដើរម៉ូដ។ កូស៊ីន បានឈរជើងលើវិស័យបង្ហាញម៉ូដជាច្រើនឆ្នាំមកហើយ ហើយការឈានជើងចូលទៅកាន់ Top 10 Miss Grand Cambodia 2023 នេះ ក៏ជាឱកាសដ៏អស្ចារ្យសម្រាប់នាងដែរ៕