អបអរសាទរ! ស្រីស្អាត ភឹម ស្រីនោ Miss Grand ភ្នំពេញ ដណ្តើមបានមកុដ Miss Grand Cambodia 2023
ក្រោយពីការបង្ហាញសមត្ថភាពពីមួយវគ្គទៅមួយវគ្គក្នុងការប្រកួត Miss Grand Cambodia 2023 អស់រយៈជាច្រើនខែមកហើយ នៅយប់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៣ នេះ កម្មវិធីប្រកួតបវរកញ្ញាដ៏ល្បីល្បាញខាងលើ បានស្វែងរកម្ចាស់មកុដដ៏ស័ក្តសមហើយ ដែលនឹងតំណាងឱ្យកម្ពុជាប្រកួតលើឆាកអន្តរជាតិនៅឯប្រទេសវៀតណាម។
សម្រាប់រាត្រីគ្រងមកុដនេះដែរ បេក្ខភាព ដែលទទួលបានមកុដជជ័យលាភី Miss Grand Cambodia ប្រចាំឆ្នាំ ២០២៣ បានទៅលើ Miss Grand ភ្នំពេញ ខណៈលំដាប់រងទី ១ បានទៅលើ Miss Grand ក្រចេះ លំដាប់រងទី ២ Miss Grand ប៉ៃលិន លំដាប់រងទី ៣ Miss Grand កំពង់ធំ និង លំដាប់រងទី ៤ Miss Grand ព្រះសីហនុ។
ក្នុងនោះដែរ មកុដ Miss Grand Cambodia 2023 ភឹម ស្រីនោ ត្រូវបានបំពាក់ឱ្យដោយQueen ២ រូប គឺ Miss Grand Cambodia 2022 និង ជា 5th Runner Up Miss Grand International 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Miss Grand International 2022 Isabella Menin ផងដែរ៕