ធ្លាយវីដេអូមុនការប្រកួតយប់មិញ អ្នកនាង អ៊ឹម សុគន្ធា កាន់ដៃ វត្តី ដើរបង្ហាញមកុដដល់បវរកញ្ញាម្ដងម្នាក់
នៅយប់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៣ នេះ គឺជារាត្រីដ៏រំភើបដែលទស្សនិកជនអ្នកគាំទ្រវិស័យបវរកញ្ញាទន្ទឹងរង់ចាំ នោះគឺជារាត្រីនៃការផ្ទេរមកុដ Miss Grand Cambodia 2022 របស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ទៅកាន់បវរកញ្ញាដែលស័ក្ដិសម មានទាំងសមត្ថភាព ចំណេះដឹង និង សម្រស់មួយរូបក្នុងកម្មវិធី Miss Grand Cambodia 2023 ដើម្បីតំណាងឱ្យកម្ពុជាទៅប្រកួតដណ្ដើមមកុដលើឆាកអន្តរជាតិ MGI 2023។
សម្រាប់វគ្គ Preliminary Competition ដែលជាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ ម្សិលមិញ ឃើញថា បវរកញ្ញានីមួយៗទាំង ២៥ រូប តំណាងឱ្យ ២៥ រាជធានី-ខេត្ត បានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីទទួលបានការចាប់អារម្មណ៍ពីគណៈកម្មការ ក៏ដូចជាទស្សនិកជន ក្នុងដំណើរឆ្ពោះនៅរកមកុដ MGC 2023 ដែលនឹងឈានចូលមកដល់នៅរាត្រីថ្ងៃទី ១៩ ខែសីហា នេះ។
យ៉ាងណាមិញមុនពេលចាប់ផ្ដើមប្រកួតវគ្គ Preliminary Competition យប់មិញ គេឃើញទិដ្ឋភាពដ៏កក់ក្ដៅមួយ ដោយអ្នកនាង អ៊ឹម សុគន្ធា គណៈគ្រប់គ្រង់ Miss Grand Cambodia 2023 និង កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានកាន់ដៃគ្នាឡើងទៅលើឆាក ដើរផ្ដល់កម្លាំងចិត្តដល់បវរកញ្ញាទាំងអស់ ពោរពេញដោយភាពស្និទ្ធស្នាល ហើយក៏ឆ្លៀតបង្អួតមកុដនៅលើក្បាលកញ្ញា វត្តី ផង ដែលនឹងត្រៀមផ្ទេរដល់បវរកញ្ញាដែលស័ក្ដិសមឆាប់ៗ។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖