ស្មានមិនដល់! ពិធីករ Kanchai ដិតដាមរឿងឈឺចាប់យ៉ាងជ្រៅមួយ ក្លាយជាដំបៅដល់សព្វថ្ងៃ
រំឭកដល់ឈ្មោះ Num Kanchai ប្រិយមិត្តប្រាកដជាបានស្គាល់ច្បាស់ថា លោកជាកំពូលពិធីករប្រុស ដែលមានវោហារស័ព្ទមិនចេះរីងស្ងួត ដែលទទួលបានការគោរពស្រឡាញ់ពីមហាជន ក៏ដូចជាមិត្តៗក្នុងសិល្បៈជាច្រើន។
លើសពីនេះទៅ Num Kanchai មិនត្រឹមតែជាពិធីករប្រុសដែលត្រូវបានអ្នកគាំទ្រគោរពស្រឡាញ់ និង ទទួលស្គាល់នូវសមត្ថភាពរបស់លោកឡើយ តែពិធីករប្រុសរូបនេះក៏ត្រូវបានអ្នកគាំទ្រហៅថា កំពូលស្វាមីល្អដែរ ព្រោះតាំងពីរៀបការមានកូនមក គ្រួសារ Num Kanchai មានតែសុភមង្គល មិនដែលលេចឮព័ត៌មានរកាំរកូសឡើយ។
ទន្ទឹមនឹងរូបភាពរីករាយ និង សមត្ថភាពខ្លាំងពូកែ តាមពិត Num Kanchai ក៏ធ្លាប់មានវិប្បដិសារីចំពោះរឿងមួយដែរ រហូតលោកដាច់ចិត្តទម្លាយនៅក្នុងកម្មវិធីមួយទាំងទឹកភ្នែកចំពោះមុខទស្សនិកជនទាំងអស់ថា លោកធ្លាប់មានវិប្បដិសារីមួយ ដោយលោកចាំបានថា ពេលមួយលោកទទួលការងារនៅក្នុងកម្មវិធីមួយកន្លែង ហើយក៏ជាថ្ងៃដែលឪពុករបស់លោកបាត់បង់ជីវិតដូចគ្នា តែអ្វីដែលលោកមានវិប្បដិសារីនោះ លោកមិនបានចោលការងារទៅមើលឪពុកភ្លាមៗឡើយ បែរជាជ្រើសបំពេញការងារឱ្យចប់សិនទើបទៅ ដោយបានត្រឹមតែប្រាប់ក្រុមការងារថា សុំឱ្យថតលឿនៗតែប៉ុណ្ណោះ៕