(វីដេអូ) រំភើបទាំងហ្វេន! គ្រាន់តែ Queen Bella មកដល់ខ្មែរភ្លាម វត្តី រត់ទៅឱបគ្នាឡើងស្អិត ឱ្យបាត់នឹក
ម្ចាស់មកុដ Miss Grand International 2022 កញ្ញា Isabella Menin និង លោកស្រី Teresa បានមកដល់ប្រទេសកម្ពុជាហើយនៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ នេះ ដើម្បីចូលរួមវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី Miss Grand Cambodia 2023 នៅថ្ងៃទី ១៩ ខែសីហា ស្អែកនេះ។
គ្រាន់តែទទួលបានដំណឹងថា Queen Isabella Menin ធ្វើដំណើរមកកម្ពុជានៅព្រឹកនេះ គេឃើញអ្នកគាំទ្រកម្ពុជាច្រើន បានសម្រុកមកចាំទទួលកញ្ញាយ៉ាងច្រើនកកកុញពេញព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយអ្វីដែលពិសេសនោះ គឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានទៅរង់ចាំទទួល Isabella ដល់ទីនោះផងដែរ។
ទិដ្ឋភាពដែលធ្វើឱ្យអ្នកគាំទ្ររំភើបមិនឈប់នោះ គឺគ្រាន់តែបានឃើញម្ចាស់មកុដ MGI 2022 រូបនេះ ដើរចេញមកភ្លាម ស្រាប់តែកញ្ញាបានលើកដៃទាំងពីរឡើងដើម្បីត្រៀមឱប ពេជ្រ វត្ដីសារ៉ាវឌ្ឍី បង្ហាញពីក្ដីនឹករឭក ចំណែកឯស្រីស្រស់ វត្តី វិញ ក៏បានរត់ទៅឱប Bella ឡើងស្អិតឱ្យបាត់នឹកផងដែរ។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖