(វីដេអូ) ចុះពីយន្តហោះភ្លាម លោក Nawat ប្រញាប់មកផ្ដល់ដំបូន្មានល្អៗដល់បេក្ខនារី MGC 2023 ដោយក្ដីស្រឡាញ់
ស្ថាបនិកកម្មវិធីប្រកួតស្រស់ Miss Grand International លោក Nawat បានធ្វើដំណើរមកដល់កម្ពុជាហើយ នៅយប់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ ដើម្បីចូលរួមក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី MGC 2023 ដែលនឹងប្រព្រឹត្តទៅនៅរាត្រីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៣។
ការបង្ហាញខ្លួននៅកម្ពុជាមុនថ្ងៃប្រកួតរបស់លោក Nawat មិនមែនមកដើម្បីតែចូលរួមធ្វើជាភ្ញៀវកិត្តិយសមួយមុខទេ ប៉ុន្ដែលោកក៏បាននាំយកកម្លាំងចិត្តឱ្យបវរកញ្ញាទាំងអស់ ខិតខំប្រឹងប្រែងធ្វើឱ្យបានល្អ ក្នុងការឆ្ពោះទៅរកការដណ្ដើមមកុដ MGC 2023 ដើម្បីមានឱកាសអាចបង្ហាញខ្លួនតំណាងឱ្យកម្ពុជា ទៅចូលរួមប្រកួតលើឆាកអន្តរជាតិ។
ក្នុងនាមជាអ្នកបង្កើតកម្មវិធីប្រកួតបវរកញ្ញានេះឡើង គ្រាន់តែចុះពីលើយន្តហោះភ្លាម លោក Nawat បានមកជួបនឹងបេក្ខនារី ដែលជាបេក្ខភាពបវរកញ្ញា MGC 2023 បង្ហាញពីភាពស្និទ្ធស្នាល ហើយលោកក៏បានផ្ដល់ដំបូន្មានល្អៗដល់បវរកញ្ញាទាំងអស់ គួរធ្វើអាកប្បកិរិយាបែបណា ដើម្បីឱ្យស័ក្ដិសមជា Miss Grand ដោយមានកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាអ្នកបកប្រែ។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖