Song Hye Kyo ត្រូវអ្នកគាំទ្របារម្ភ ក្រោយឃើញរូបមួយសន្លឹកបង្ហោះក្នុង IG
ចូលដល់វ័យ ៤២ ឆ្នាំ តារាសម្ដែងស្រី Song Hye Kyo នៅតែអាចក្តោបបានតំណែងជាតួឯកស្រីក្នុងអាជីពភាពយន្ត K-drama របស់នាងដដែល ជាពិសេសនាងក៏ត្រូវបានគេទទួលស្គាល់ថាជារាជិនីកំពូលសម្រស់របស់កូរ៉េដែលមិនងាយមានតារាជំនាន់ក្រោយអាចដេញតាមបានឡើយ។
យ៉ាងណាមិញ ថ្មីៗនេះ Song Hye Kyo ស្រាប់តែត្រូវគេនិយាយថាមានមុខមាត់ចាស់ ក្រោយឃើញរូបថតរបស់នាងបង្ហោះនៅលើបណ្តាញសង្គម Instagram ជាមួយនឹងមេជាងកាត់សក់ល្បីមួយរូបយ៉ាងភាពស្និទ្ធស្នាល។
ទោះជាយ៉ាងណា អ្នកគាំទ្រភាគច្រើនមិនសូវជាខ្វល់នឹងភាពស្និទ្ធស្នាលរបស់ទាំងពីរនោះទេ ប៉ុន្តែគេបែរជាចាប់អារម្មណ៍សម្រស់ពិតរបស់ Song Hye Kyo ទៅវិញ ក៏ដោយសារតែមុខរបស់នាងមើលទៅមានសភាពស្លេកស្លាំង សូម្បីតែក្រែមលាបមាត់ក៏នាងមិនបានលាបផង ធ្វើឱ្យគេមើលទៅនាងហាក់ដូចជាគ្មានវិញ្ញាណ ហើយភាពស្រស់ស្អាតធ្លាប់បានឃើញពីមុនៗក៏ធ្លាក់ចុះ៕