ទប់មិនបាន ខ្ញុង ពួយទាំងយប់ ក្រោយឃើញអ្នកលេងហ្វេសប៊ុកម្នាក់ងាយនាង និង គ្រួសារសម្ដែងធ្វើឈឺបោកប្រាស់មហាជន
ថ្មីៗនេះ លើគណនីហ្វេសប៊ុករបស់តារាកំប្លែងស្រី ខ្ញុង បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ក្រោយពីបានឃើញអ្នកនាងបង្ហោះសារផ្ញើទៅអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកម្នាក់ ដែលមើលងាយប្រមាថចំពោះរូបនាង និង គ្រួសារ ដោយបាននិយាយក្នុងន័យថាអ្នកនាង និង គ្រួសារ សម្ដែងធ្វើឈឺធ្វើជាដើម្បីបោកប្រាស់មហាជន។
សារនេះដែរ អ្នកនាង ខ្ញុង បង្ហោះឡើងក្រោយពីអ្នកលេងបណ្ដាញសង្គមរូបនោះ បានចូលឆ្លើយឆ្លងបញ្ចេញមតិជាមួយអ្នកនាងដោយប្រើពាក្យសម្ដីថា ៖ «ហាកចុះ ថ្ងៃមុនថាលើសឈាម និង កើតស្អីនោះ ឥឡូវលេងវីដេអូធម្មតាវិញហើយ រកជំនួយមិនបានដឹង ក៏ឈប់ធ្វើឆ្កួត», «ធ្វើជាជនសាធារណៈកុំប្រើល្បិចបោកប្រាស់ប្រជាជន»។
ខណៈឃើញការបញ្ចេញមតិបែបនេះ អ្នកនាង ខ្ញុង ក៏បានបង្ហោះនិយាយទៅកាន់អ្នកលេងបណ្ដាញសង្គមរូបនោះថា ៖ «ពេលខ្លះខ្ញុំក៏ចង់ទប់ដែរ តែពេលខ្លះខ្ញុំក៏ទ្រាំនឹងខំមិនបែបនេះមិនបាន។ បាបកម្មមិនចាំបាច់ទាល់តែធ្វើអំពើអ្វីមួយទេ។ គ្រាន់តែខំមិនមើលងាយប្រមាថគេនេះ ក៏គេហៅថាបាបដែរ។ ប្រយ័ត្នទាន់ហន់ណាបង។ សញ្ជាតិជាខ្មែរដូចគ្នាហេតុអីមើលងាយគេម៉្លេះ ខ្ញុំចង់សួរឆ្លើយភ្លាមមក Srey Neath Chum ចាំទុក បើអ្នកស្អប់ខ្ញុំជេរដៀលប្រមាថខ្ញុំបានហាមប៉ះពាល់គ្រួសាររបស់ខ្ញុំ ឬ ប្រមាថអាយុជីវិតអ្នកណាម្នាក់ក្នុងគ្រួសារខ្ញុំ ខ្ញុំមិនលើកលែងឡើយ»។
ទន្ទឹមនឹងនោះដែរ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ក៏ដូចជាអ្នកសិល្បៈមួយចំនួនបានចែករំលែក និង បញ្ចេញមតិវែកញែករៀងៗខ្លួនជុំវិញរឿងរ៉ាវនេះ៕