(វីដេអូ) ឱក សុគន្ធកញ្ញា ភ្ញាក់ផ្អើលខ្លាំង រហូតលាន់មាត់យ៉ាងនេះឡើង ពេលឃើញអ្នកគាំទ្រគូររូបនាងផ្ទាល់ដៃ
មួយរយៈចុងក្រោយនេះ អ្នកម៉ាក់វ័យក្មេងដែលជាកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវបានគេកត់សម្គាល់ឃើញកំពុងមានការងារមមាញឹកយ៉ាងខ្លាំងក្នុងអាជីពសិល្បៈ ជាពិសេសគឺការងារធ្វើជាគ្រូបង្វឹកកូនក្រុមនៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ៣។
យ៉ាងណាមិញ ខណៈកំពុងមមាញឹកក្នុងការងារសិល្បៈនោះ ថ្មីៗនេះកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើអ្នកគាំទ្រមានការចាប់អារម្មណ៍មួយ បន្ទាប់ពីតារាចម្រៀងរូបនេះបានចែករំលែកវីដេអូបង្ហាញពីអ្នកគាំទ្រកំពុងគូររូបរបស់នាងដោយផ្ទាល់ដៃ ដែលនៅក្នុងការចែករំលែកនោះ តារាចម្រៀង ឱក សុគន្ធកញ្ញា បានភ្ជាប់សារយ៉ាងភ្ញាក់ផ្អើលថា ៖ «Wow អរគុណអូន»។
យ៉ាងណាមិញ បើសង្កេតតាមរយៈវីដេអូគូររូបតារាចម្រៀង ឱក សុគន្ធកញ្ញា នោះ គេបានចាប់អារម្មណ៍ឃើញថា រូបដែលគូរដោយដៃនោះពិតជាមានលក្ខណៈដូចនឹងរូបពិតរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា សឹង ១០០ ភាគរយ។ សម្រាប់គំនូរមួយនេះដែរ ត្រូវបានគេឃើញបង្ហោះឡើងដោយទំព័រហ្វេសប៊ុកមួយមានឈ្មោះ «Love arts»។
បើគិតទៅ នេះមិនមែនជាលើកទី ១ សម្រាប់តារាចម្រៀង ឱក សុគន្ធកញ្ញា ឡើយ ដោយកន្លងមកកំពូលតារាចម្រៀងរូបនេះតែងតែទទួលបានការគោរពស្រឡាញ់ពីអ្នកគាំទ្រ និង តែងតែទទួលបានកាដូអនុស្សាវរីយ៍ពីអ្នកគាំទ្រជារឿយៗ។ ចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖