(វីដេអូ) ព្រីម លីហ្សា រៀបរាប់ជីវិតជា Single mom ហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូនប្រុស
កាលពីមួយរយៈមុន តារាសម្ដែង ព្រីម លីហ្សា បានចេញមុខប្រកាសជាសាធារណៈថា អ្នកនាងកំពុងរស់នៅជា Single mom ហើយកាលនោះ តារាស្រីរូបនេះ ថែមទាំងបង្ហាញមុខកូនប្រុស ដែលជាក្មេងប្រុសម្នាក់មានអាយុខ្ទង់ ៤-៥ ឆ្នាំទៀតផង។
ចាប់តាំងពីប្រកាសទទួលស្គាល់ថា នាងពេលនេះមានឈ្មោះជា Single mom មក ព្រីម លីហ្សា តែងបង្ហាញភាពកក់ក្ដៅ ការបំពេញតួនាទីជាម្ដាយផង និង ជាឪពុកផង សម្រាប់កូនប្រុស បើទោះបីជានាងត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនតែម្នាក់ឯងក៏ដោយ។
ដ្បិតថាមើលទៅ ព្រីម លីហ្សា ជាម្ដាយដ៏រឹងមាំ ធ្វើជាជំហរដល់កូនប្រុស ប៉ុន្ដែនៅពីក្រោយនោះ នាងក៏ឆ្លងកាត់បទពិសោធជីវិតជាច្រើនក្នុងនាមជាម្ដាយត្រូវមើលថែកូនម្នាក់ឯង។
ព្រីម លីហ្សា បានរៀបរាប់ពីជីវិតជា Single mom នៅលើបណ្ដាញសង្គម IG ថា ៖ «ពាក្យថា single mom ធ្វើឱ្យខ្ញុំក្លាយទៅជាមនុស្សដែលរឹងមាំជាងមុន ហើយអ្វីៗគ្រប់យ៉ាង និង ការស្រឡាញ់ដែលខ្ញុំលះបង់ឱ្យនៅពេលនេះ គឺលះបង់ជូនទៅកាន់កូនប្រុសជាទីស្រឡាញ់របស់ខ្ញុំ។ កុំស្រឡាញ់គេពេកហើយភ្លេចស្រឡាញ់ខ្លួនឯង ព្រោះទីបំផុតវាអាចធ្វើឱ្យយើងក្លាយទៅជាមនុស្សដែលទទួលរងនូវការឈឺចាប់ខ្លាំងបំផុត»៕