(វីដេអូ) ទន់ភ្លន់តាមប្រពៃណី! សុខ ពិសី លើកដៃសំពះសុំឧកញ៉ា ព្រាប សុវត្ថិ ថតរូបជាមួយសមសួនខ្លាំង
ថ្មីៗនេះ កាយវិការរបស់តារាចម្រៀងស្រីសំឡេងស្រួយស្រែស សុខ ពិសី បានលើកដៃសំពះឧកញ៉ា ព្រាប សុវត្ថិ ដើម្បីសុំថតរូបជាមួយគ្នា កំពុងផ្ទុះការសរសើរពេញបណ្ដាញសង្គម Tiktok ព្រោះថានេះជាទង្វើដ៏ទន់ភ្លន់របស់ស្រ្តីខ្មែរយើង ដែលបង្ហាញពីគោរពស្រឡាញ់រាប់អានគ្នាក្នុងនាមជាពូជពង្សខ្មែរដូចគ្នា។
ដ្បិតថា ឧកញ៉ាកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង កញ្ញា សុខ ពិសី ជ្រកកោននៅផលិតកម្មផ្សេងគ្នាក៏ពិតមែន ប៉ុន្ដែការគោរពស្រឡាញ់រាប់អានក្នុងនាមជាអ្នកសិល្បៈដូចគ្នា គឺនៅតែមានជានិច្ច។ ហើយលើសពីនេះ ទង្វើបង្ហាញពីការគោរពចំពោះរៀមច្បងរបស់កញ្ញា សុខ ពិសី បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម មានការពេញចិត្ត និង កោតសរសើរចំពោះនាងជាខ្លាំង។
ពេលថតរូបរួចរាល់ សុខ ពិសី ក៏បានលើកដៃសំពះអរគុណទៅឧកញ៉ា ព្រាប សុវត្ថិ ជាថ្មី ចំណែកឯឧកញ៉ា ព្រាប សុវត្ថិ ក៏សំពះតបមកប្អូនស្រីវិញ បង្ហាញពីការគោរពស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ទុកជាគំរូដ៏ល្អមួយដល់ក្មេងៗជំនាន់ក្រោយ។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖