(វីដេអូ) ផ្ទុះសរសើរ! បេក្ខភាព MGC 2023 ម៉ែន ណងនិត ដើរក្នុងវគ្គ Swimsuit ជះភាពទាក់ទាញខ្លាំង
មកដល់ពេលនេះ កម្មវិធី Miss Grand Cambodia 2023 បានចាប់ផ្ដើមដំណើរការប្រកួតជាផ្លូវការហើយនៅយប់ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣ ដោយកម្មវិធីបានឈានដល់វគ្គ 𝐒𝐰𝐢𝐦𝐬𝐮𝐢𝐭 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐨𝐧 ដែលតម្រូវឱ្យបេក្ខភាពនីមួយៗដើរបង្ហាញខ្លួនក្នុងឈុតប៊ីគីនី បង្ហាញសមត្ថភាពជាមួយនឹងភាពជឿជាក់រៀងៗខ្លួន។
ក្នុងវគ្គ 𝐒𝐰𝐢𝐦𝐬𝐮𝐢𝐭 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐨𝐧 នៃកម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យនេះ លើបណ្ដាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍ និង សរសើរខ្លាំងចំពោះបេក្ខភាពមួយរូបតំណាងឱ្យខេត្តព្រះសីហនុ ឈ្មោះ ម៉ែន ណងនិត ដែលបានដើរបង្ហាញសមត្ថភាពក្នុងឈុតប៊ីគីនី ធ្វើបានយ៉ាងល្អ និង ជះភាពលេចធ្លោខ្លាំង។
ជាមួយនឹងការមើលឃើញពីសមត្ថភាពដ៏ទាក់ទាញក្នុងវគ្គនេះ ម៉ែន ណងនិត ត្រូវបានមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើន បានចែករំលែករូបភាព ក៏ដូចជាសកម្មភាពក្នុងការបញ្ចេញសមត្ថភាពក្នុងវគ្គនេះពាសពេញបណ្ដាញសង្គម ដោយភ្ជាប់ជាមួយនឹងពាក្យពេចន៍សរសើរ និង មានការរំពឹងខ្ពស់ចំពោះនាងក្នុងដំណើរឆ្ពោះទៅដណ្ដើមមកុដនៃកម្មវិធី Miss Grand Cambodia ឆ្នាំ ២០២៣។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖