(វីដេអូ) ស៊ឹម ថៃណា យំគគ្រូកឡាយនិយាយទាំងឈឺចាប់ មានមនុស្សមកជេរប្រទិចនាងពេលកំពុងធ្វើការងារ
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងតែផ្ទុះការចាប់អារម្មណ៍នឹងវីដេអូរបស់តារាចម្រៀងស្រី ស៊ឹម ថៃណា ដែលធ្វើការឡាយលើគណនីហ្វេសប៊ុករៀបរាប់ទាំងស្រក់ទឹកភ្នែកថាមានអ្នកមិនឱ្យតម្លៃនាងពេលបំពេញការងារ។
តាមរយៈការឡាយ កញ្ញា ស៊ឹម ថៃណា លើកឡើងថា កំឡុងពេលធ្វើការ និង មកអង្គុយលេងនៅតុញុំាអាហារជាមួយអ្នករាប់អាន ស្រាប់តែមានបុរសម្នាក់បានប្រើពាក្យអសុរោះមកលើរូបនាង ដោយប្រើពាក្យជេរប្រទិចយ៉ាងមិនសមរម្យ។
រៀបរាប់ទាំងទឹកភ្នែក កញ្ញា ស៊ឹម ថៃណា បានឱ្យដឹងថា ៖ «ក្នុងជីវិតសិល្បៈរយៈពេល ២០ ឆ្នាំ នេះជាលើកទី ១ ហើយ ដែលមានគេជេរកញ្ញាលើសលស់យ៉ាងនេះ គឺសូម្បីតែឪពុកម្តាយរបស់កញ្ញា ក៏មិនដែលជេរនាងបែបនេះដែរ»។
លើសពីនោះ និយាយទាំងឈឺចិត្ត កញ្ញា ស៊ឹម ថៃណា បានបញ្ជាក់ និង ផ្តែផ្តាំថា ទោះជាកញ្ញា ឬ នារីផ្សេងធ្វើការនៅពេលរាត្រីក៏ពិតមែន ប៉ុន្តែកញ្ញា និង ក្រុមការងារមិនមែនជានារីសំភឹងនោះឡើយ ដូច្នេះសូមឱ្យតម្លៃអ្នកធ្វើការពេលរាត្រីផង៕