(វីដេអូ) បវរកញ្ញាខ្មែរគុណភាព! រ៉េត សារីតា ល្បីនៅម៉ាឡេស៊ី ក្រោយបង្ហាញវត្តមានជាពិធីការិនីក្នុងកម្មវិធី AIFFA 2023
ពិតណាស់ បើនិយាយចំពោះ Miss Universe Cambodia 2020 កញ្ញា រ៉េត សារីតា សុទ្ធសឹងតែបានជ្រាបហើយពីសមត្ថភាព ទេពកោសល្យរបស់បវរកញ្ញារូបនេះ ដែលមិនត្រឹមតែខ្លាំងក្នុងវិស័យបវរកញ្ញា ពូកែក្នុងវិស័យសម្ដែងភាពយន្តនោះទេ ស្រីស្អាតរូបនេះថែមទាំងមានសមត្ថភាពជាពិធីការិនីដ៏ពោរពេញដោយវោហារស័ព្ទទៀតផង។
កន្លងមក បវរកញ្ញា រ៉េត សារីតា តែងត្រូវបានមហាជនចាប់អារម្មណ៍ និង សរសើរខ្លាំងពីសមត្ថភាពជាពិធីការិនីរបស់នាង ខណៈបង្ហាញវត្តមានលើឆាកកម្មវិធីធំតូចផ្សេងៗជាច្រើនពេញដោយទេពកោសល្យ ពូកែវោហារស័ព្ទផ្នែកភាសា ខ្លាំងទាំងភាសាបរទេស និង ភាសាជាតិ និយាយបានយ៉ាងល្អរលូន។
ដោយឡែក ថ្មីៗនេះ Miss Universe Cambodia 2020 រូបនេះ កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ និង ហាក់រំភើបចិត្តមានមោទកភាពខ្លាំងចំពោះរូបនាង ដែលបានឃើញវត្តមានរបស់នាងនៅលើឆាកកម្មវិធីដ៏ធំមួយគឺ ASEAN International Film Festival and Awards 2023 នៅប្រទេសម៉ាឡេស៊ី ក្នុងនាមជាពិធីការិនីជាមួយនឹងពិធីករមកពីប្រទេសផ្សេងគ្នា៕