(វីដេអូ) នៅសុខៗ ខេម ស្រាប់តែលើកឡើងយ៉ាងភ្ញាក់ផ្អើល ពីសមត្ថភាពរបស់ យឿន ពិសី
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កំពុងតែចាប់អារម្មណ៍នឹងសារមួយរបស់តារាចម្រៀងសំឡេងស្អក លោក ខេម ដែលបានលើកឡើងពី យឿន ពិសី ម្ចាស់ជ័យលាភីកម្មវិធី Cambodia’s Got Talent រដូវកាលទី ១។
លោក ខេម បានបង្ហោះវីដេអូនៃការបញ្ចេញទេពកោសល្យនៃការប្រគំតន្ត្រីរបស់លោក យឿង ពិសី ដែលបានលេងឧករណ៍តន្ត្រីបុរាណ និង អមសារថា ៖ «ពីរោះណាស់! បងតែងឃើញសមត្ថភាពប្អូន ពិសេសណាស់។ ហើយបងតែងមើលពីខាងក្នុងនៃរូបរាងកាយប្អូន។ រូបរាងខាងក្រៅ វាអាចបាត់បង់ពេលណាមួយ តែខាងក្នុងប្អូន ពិតជាពិសេសណាស់! តើបងប្អូនចូលចិត្តបែបនេះដូចខ្ញុំទេ?»។
ក្រោយពីឃើញការបង្ហោះបែបនេះហើយ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏បានចូលទៅបញ្ចេញមតិយល់ស្រប និង បង្ហាញអារម្មណ៍ពីសមត្ថភាពរបស់ យឿន ពិសី រៀងៗខ្លួន។ លើសពីនោះ ងាកទៅកាន់សាមីខ្លួន គឺលោក យឿន ពិសី ក៏បានបង្ហោះសារឆ្លើយតបទៅលោក ខេម វិញថា ៖ «ប្អូនសូមអរគុណ ទឹកចិត្តរបស់បងខ្លាំងណាស់បង»៕