ផ្អើលអ្នកគាំទ្រ! ស្ងាត់ៗ Dom Pakorn មកប្រទេសកម្ពុជា ឈរថតបង្អួតរាងសង្ហាកណ្តាលក្រុងភ្នំពេញ
នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៣ នៅលើបណ្តាញសង្គមបានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង ដោយបានឃើញតារាសម្ដែងប្រុសរូបសង្ហាថៃ លោក Dom Pakorn បានមកកាន់ប្រទេសកម្ពុជា ឈរបង្អួតរាងសង្ហានៅមុខវិមានឯករាជ្យ បង្ហោះនៅលើ Instagram ផ្ទាល់របស់លោក។
ថ្វីត្បិតថា ក្រុមអ្នកគាំទ្រមិនទាន់ដឹងច្បាស់ថា ការមកកាន់ប្រទេសកម្ពុជារបស់លោក គឺជាការធ្វើដំណើរកម្សាន្ត ឬក៏ជាការងារ ក៏ដោយ ក៏ពួកគេបានការសម្ដែងការស្វាគមន៍ និង រីករាយជាខ្លាំង សម្រាប់វត្តមានរបស់តារាប្រុសសង្ហារូបនេះ៕