ទំនេរៗ Toey ចាយពេលជាមួយគូស្នេហ៍ ៣ ថ្ងៃ ដើរផ្សងព្រេងក្នុងព្រៃចម្ងាយផ្លូវជិត ៨០ គីឡូម៉ែត្រ
អាចនិយាយបានថានេះជាដំណើរកម្សាន្តក្នុងព្រៃរួមសុខរួមទុក្ខជាមួយគ្នា សម្រាប់តារាសម្ដែងស្រី Toey Jarinporn និង មិត្តប្រុសរបស់នាង នៅប្រទេសឯ Denmark ដោយនាងបានបង្ហាញអំពីដំណើរកម្សាន្តជាមួយនឹងគូស្នេហ៍ បន្ទាប់ពីព័ត៌មានចចាមអារ៉ាមថា តារាស្រីរូបនេះ និង មិត្តប្រុស បានចែកផ្លូវគ្នាស្ងាត់ៗ ហើយមិនសូវជាឃើញបង្ហោះរូបថតគូជាមួយនឹងគ្នាដូចកាលពីមុន។
ក្នុងនោះដែរ ការធ្វើដំណើរកម្សាន្តក្នុងព្រៃជ្រៅបោះតង់របស់ Toey នឹងមិត្តប្រុសរូបសង្ហារបស់នាង គឺជាការដើរព្រៃដ៏វែងឆ្ងាយ ដោយពួកគេបានចំណាយកម្លាំងដើរថ្មើរជើងក្នុងថ្ងៃមួយដល់ទៅជាង ២៦ គីឡូម៉ែត្រ ដើម្បីចូលជិតធម្មជាតិដ៏ស្រស់បំព្រងគួរឱ្យចង់គយគន់ ហើយសរុបរយៈចម្ងាយនៃការដើរគឺមានចំនួន ៣ ថ្ងៃ បើគិតទៅជិត ៨០ គីឡូម៉ែត្រ។
ទោះជាយ៉ាងណា បន្ទាប់ពីបានឃើញ Toey និង មិត្តប្រុសរបស់នាង បានចំណាយពេលរួមគ្នាយ៉ាងមានក្តីសុខបែបនេះ មហាជនក៏អស់មន្ទិលសង្ស័យ ហើយក៏សង្ឃឹមដែរថា អ្នកទាំងពីរនឹងមានដំណឹងល្អ ក្រោយស្វែងយល់ចិត្តគ្នាជិត ២ឆ្នាំ៕