វណ្ណៈ បូរមី ភ្ញាក់ផ្អើលនឹងខំមិនមួយខ្លាំង ក្រោយនាងបង្ហោះវីដេអូដើរចាយរាងនៅឆ្នេរសមុទ្រ
កាលពីប៉ុន្មានថ្ងៃមុន ស្រីស្អាត វណ្ណៈ បូរមី បានធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ចែករំលែកជាច្រើនបន្តគ្នា បន្ទាប់ពីតារាសម្ដែងស្រីរូបនេះ បង្ហោះវីដេអូខ្លីមួយ បង្ហាញពីសកម្មភាពកំពុងដើរលេងចាយរាងនៅមាត់សមុទ្រយ៉ាងរីករាយ។
ពិតណាស់ វីដេអូខ្លីដែលស្រីស្អាត វណ្ណៈ បូរមី បង្ហោះលើបណ្ដាញសង្គមនោះ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង គឺទៅលើរូបរាងតូចច្រឡឹង និង ភាពសិចស៊ីបញ្ចេញសម្រស់ដើមទ្រូងបែបនារីសម័យថ្មីរបស់នាង។
មានការចែករំលែកជាច្រើនបន្តបន្ទាប់ ព្រមជាមួយការបញ្ចេញយោបល់ហូរហែពីមហាជន នៅខាងក្រោមវីដេអូដើរចាយរាងនៅមាត់សមុទ្ររបស់ វណ្ណៈ បូរមី ដោយការបញ្ចេញយោបល់មួយចំនួន ហាក់បន្ទោសបង្អាប់ទៅលើរូបរាងរបស់នាង ធ្វើឱ្យស្រីស្អាតរូបនេះ មានការភ្ញាក់ផ្អើលណាស់គួរសម។
តួយ៉ាងថ្មីៗនេះ វណ្ណៈ បូរមី បានបង្ហាញការភ្ញាក់ផ្អើលជាខ្លាំងចំពោះការខំមិនមួយដែលបានរៀបរាប់ថា ៖ «ស្មានតែបរទេស ឃើញធ្លាក់ពេកហ៎ សុំទោសណា»។ វណ្ណៈ បូរមី មានអារម្មណ៍ថាភ្ញាក់ផ្អើល ដោយហេតុថា អ្នកខំមិននោះគឺជានារីដូចគ្នា ៖ «ខ្ញុំភ្ញាក់ផ្អើលខ្លាំងក្រោយឃើញ comment មួយនេះ ដោយអ្នក comment ជាមនុស្សស្រីដូចគ្នា ហើយបានរៀនសូត្រត្រឹមត្រូវ Anyway សម្រស់មិនស្អាតអាចកែបាន តែបើចិត្តមិនស្អាត ពិបាកកែណាស់»៕