(វីដេអូ) កូនៗ ខាន់ ជេមស៍ ត្រូវដងត្រូវផ្លែគ្នាណាស់ នាំបងប្អូនរាំច្រៀង ម្នាក់ៗដុងសិល្បៈពេញខ្លួន
ប្រិយមិត្តអ្នកគាំទ្រវិស័យសិល្បៈចម្រៀងនៅកម្ពុជា ប្រាកដជាបានស្គាល់លោក ខាន់ ជេមស៍ ជាសិល្បករដ៏ល្បីល្បាញ មានឈ្មោះបោះសំឡេងរាប់ឆ្នាំមកហើយមិនខាន។
អាចនិយាយបានថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ លោក ខាន់ ជេមស៍ ក្រោយពីបោះជំហានយ៉ាងជោគជ័យលើវិថីសិល្បៈ លោកក៏បានបណ្ដុះកូនប្រុសស្រីឱ្យដើរតាមគន្លងរបស់លោក ហើយកូនៗរបស់តារាចម្រៀងប្រុសរូបនេះ ក៏ជាទំពាំងដែលមានទេពកោសល្យផ្នែករាំច្រៀង ដែលបច្ចុប្បន្នពួកគេកំពុងជ្រៀងចូលប្រកួតប្រជែងក្នុងទីផ្សារសិល្បៈ ដោយមានឪពុកជាអ្នកគាំទ្រពីក្រោយ។
សមត្ថភាពផ្នែកសិល្បៈរបស់កូនប្រុសស្រី ខាន់ ជេមស៍ កន្លងមកតែងទទួលបានការលើកសរសើរពីមហាជនជារឿយៗ។ ក្រៅពីសកម្មភាពលើឆាកតន្រ្តីផ្សេងៗ ហើយក្រឡេកទៅមើលពេលពួកគេនៅផ្ទះជួបជុំគ្នាម្ដងៗ ឃើញថាបងប្អូនពួកគេត្រូវគ្នាណាស់ មានទាំងអ្នករាំ មានទាំងអ្នកច្រៀង លេងសើចសប្បាយជួបជុំបងប្អូន ផ្ទុះសំឡេងសើចកងរំពងពេញផ្ទះ។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖