(វីដេអូ) ទីបំផុត! Kim Hyun Joong តួអង្គ គួចាលើយ ក្នុងរឿង F4 កូរ៉េ បង្ហាញមុខប្រពន្ធកូនហើយ
ថ្មីៗនេះ អ្នកនិយមលេងនៅលើបណ្តាញសង្គមមានការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ជាខ្លាំង ដោយសារតែបានឃើញវត្តមានរបស់តារាសម្ដែងប្រុស Kim Hyun Joong និង ក្រុមគ្រួសាររបស់លោក បង្ហាញមុខជាសាធារណៈចូលរួមក្នុងពិធីជប់លៀង។
ឆ្លៀតក្នុងឱកាសនោះដែរ តួសម្ដែងប្រុសក្នុងរឿង «Boys Over Flowers» ក៏បានបង្ហាញពីសុភមង្គលដែលក្រុមគ្រួសាររបស់លោកកំពុងមានយ៉ាងក្តីសុខព្រមទាំងស្នាមញញឹមជាមួយនឹងកូនប្រុសអាយុ ១ ឆ្នាំ ដ៏គួរឱ្យក្នាញ់ ហើយសម្រាប់លោកនេះក៏ជាលើកដំបូងផងដែរ បានណែនាំភរិយា និង កូនប្រុសឱ្យអ្នករាល់គ្នាបានស្គាល់។
ត្រឡប់មកនិយាយកាលពីឆ្នាំ ២០២២ អតីតសមាជិក SS501 រូបនេះ បានប្រកាសរៀបការសាងគ្រួសារជាមួយនឹងមិត្តស្រីនៅក្រៅរង្វង់សិល្បៈ ហើយអ្នកទាំងពីរបានស្វាគមន៍កូនប្រុសដំបូងរបស់ពួកគេនៅក្នុងខែតុលា ឆ្នាំ ២០២២។
ទោះជាយ៉ាងណា អ្វីដែលកាន់តែធ្វើឱ្យទស្សនិកជនភាគច្រើនចាប់អារម្មណ៍នោះ តាមពិតភរិយារបស់ Kim Hyun Joong គឺជាស្នេហ៍ដំបូងរបស់លោក តាំងពីថ្នាក់ទី ៧ ប៉ុន្តែបានបែកគ្នាបន្ទាប់ពីលោកបានចូលប្រឡូកក្នុងវិស័យសិល្បៈ។
ទោះជាយ៉ាងណា អ្នកទាំងពីរក៏បានវិលមកជួបគ្នាវិញ ហើយភរិយារបស់លោកតែងតែរួមសុខរួមទុក្ខក្នុងគ្រាលំបាកជាមួយនឹងលោកមិនលែងដៃគ្នាឡើយ៕ ចុចទីនេះ ដើម្បីទស្សនាវីដេអូ!