ស្វីតណាស់! មើលចិត្តគ្នាភ្លាម Ahn Bo Hyun តែងឆ្លៀតពេលឱ្យ Jisoo ជានិច្ចនៅខុនដូ ដើម្បីធ្វើរឿងមានន័យនេះ
នាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣ ផលិតកម្ម YG របស់ស្រីស្រស់ Jisoo និង ផលិតកម្ម FN Agency របស់តារាប្រុស Ahn Bo Hyun បានប្រកាសឱ្យដឹងថា តារាក្នុងទ្រនំរបស់ពួកគេទាំង ២ រូបនេះ កំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នា ដែលបានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ជាមួយគ្នានោះដែរ បើតាមសារព័ត៌មាន Dispatch បានទម្លាយឱ្យដឹងដែរថា ពួកគេទាំងពីរ បានទាក់ទងគ្នាតាំងពីខែឧសភា ក្នុងឆ្នាំ ២០២៣ មកម្ល៉េះ។ មិនតែប៉ុណ្ណោះ គេក៏បង្ហាញភស្តុតាងជាច្រើន ដោយមានទាំងរូបភាព ព្រមទាំងវីដេអូ ដែលគូស្នេហ៍ទាំងពីរ កំពុងតែបណ្តើរ និង ជួបគ្នានៅខុនដូររបស់ Jisoo ផងដែរ។
លើសពីនេះទៅទៀតនោះ ក៏មានប្រភពជិតស្និទ្ធ បានទម្លាយឱ្យដឹងទៀតថា ៖ «ទោះបីជា Ahn Bo Hyun មមាញឹកនឹងការងាររបស់ខ្លួនយ៉ាងណាក្ដី ក៏លោកតែងចំណាយពេលវេលាផ្ទាល់ខ្លួន ដើម្បីចំណាយពេលជាមួយនឹងគូស្នេហ៍នៅកន្លែងនាងរស់នៅតែម្ដង ព្រមទាំងតែងតែយកម្ហូបអាហារទៅញុំាជុំគ្នាជាមួយនាងទៀតផង»៕