នៅចាំទេ? កុមារាសំឡេងពីរ សារ៉េត រតនៈ ពេលនេះធំពេញវ័យហើយ ឯសម្រស់ផ្លាស់ប្តូរមិនគួរឱ្យជឿ
បើរំឭកទៅ ១០ ឆ្នាំមុន ប្រិយមិត្តដែលទស្សនាកម្មវិធីសមាគមជុំមិត្តផលិតដោយស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័ន ច្បាស់ជាចាំជាពុំខាននូវវគ្គពិធីករសម្ភាសតារាមានសំឡេងពីរ ដែលអាចច្រៀងបានសំឡេងស្រីផង និង ប្រុសផង។ ក្នុងនោះ គឺមានកុមារាម្នាក់មានឈ្មោះ សារ៉េត រតនៈ ជាកុមារាមានសមត្ថភាពអាចប្រើសំឡេងមនុស្សស្រីបានយ៉ាងល្អ និង ពីរោះ។
ដោយឡែក រំលងមករយៈពេលជាយូរក៏មានប្រិយមិត្តខ្លះច្បាស់ជានឹករឭក ក៏ដូចជាចង់ដឹងនូវសុខទុក្ខរបស់កុមារានោះផងដែរ។ ជាការពិត កុមារា រតនៈ ដែលប្រិយមិត្តសរសើរថាមានសមត្ថភាពច្រៀងសំឡេងពីរនោះ ពេលនេះបានធំពេញរូបពេញរាងហើយ ថែមទាំងមានសម្រស់ស្អាតទៀតផង។
ខណៈធំពេញវ័យ គេឃើញ រតនៈ បានប្រែក្លាយជាអ្នកចម្រៀងមកជាងអ្នកលេង Tik Tok និង ហ្វេសប៊ុកដ៏មានប្រជាប្រិយភាពម្នាក់ ដែលជារឿយៗ រតនៈ តែងបានបង្កើត Content កំប្លែងៗសប្បាយរហូត ហើយទទួលបានការសរសើរពីមហាជនជានិច្ច។ ចង់ដឹងថា អូន រតនៈ ធំពេញវ័យប្លែកស្អាតកម្រិតណា សូមទស្សនារូបភាពខាងក្រោម ៖