(វីដេអូ) លះណាស់! វណ្ណៈ បូរមី ចាយរាងឡើងហំដើរបង្អួតសម្រស់នៅមាត់សមុទ្រ ផ្ទុះការចាប់អារម្មណ៍ព្រាត
បេក្ខភាព Miss Universe Cambodia 2023 កញ្ញា វណ្ណៈ បូរមី កំពុងធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍តាមដាន បន្ទាប់ពីស្រីស្អាតរាងតូចច្រឡឹងរូបនេះ ស្លៀកពាក់សិចស៊ី បញ្ចេញសាច់យ៉ាងទាក់ទាញ។
តារាសម្ដែងដ៏ពេញនិយម វណ្ណៈ បូរមី បានបង្ហោះវីដេអូប្រមាណជា ១៦ វីនាទីនៅលើហ្វេសប៊ុកផេក ក៏ដូចជាអ៊ីនស្តាក្រាមរបស់ខ្លួន ដែលវីដេអូនោះ ស្រីស្អាតរូបនេះ បានដើរចាយរាងប្រកបដោយភាពជឿជាក់នៅឆ្នេរសមុទ្រយ៉ាងស្រស់ស្រាយ កំពុងបង្កការចាប់អារម្មណ៍ចែករំលែកជាច្រើនបន្តបន្ទាប់ពីបណ្ដាទស្សនិកជនអ្នកគាំទ្រ។
ក្រៅពីនោះ ក៏មានការបញ្ចេញមតិលើកសរសើរជាច្រើនពីមហាជន ទៅលើរូបរាងតូចច្រឡឹង ស្នាមញញឹមប្រកបដោយភាពជឿជាក់ និង ដងខ្លួនតូចស្រឡូនរបស់ បូរមី។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖